បុរស​ម្នាក់ ស៊ីឈ្នួល​ស្ទូច​ស្លាក​សញ្ញា ធនាគារ​អេស៊ីលីដា​ចាស់​ចុះ​លើក​ថ្មី ឡើង​ប៉ះ​និង​ខ្សែរ​កាប​អគ្គីសនី​ឆក់

កោះកុង៖បុរសម្នាក់រងគ្រោះដល់ស្លាប់បន្ទាប់ពីបញ្ជូនដល់មន្ទីរពេទ្យបង្អែកស្រុកដោយករណីអគ្គីឆក់នៅចំណុចធនាគារអេស៊ីលីដា ស្រុកស្រែអំបិល ភូមិត្រពាំង ឃុំស្រែអំបិល ស្រុកស្រែអំបិល ខេត្តកោះកុង វេលាម៉ោង ១៩និង១០ នាទីយប់ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៧នេះ។

 

 

 

ជនរងគ្រោះឈ្មោះ ឈុំ ចិត្រ ភេទប្រុស អាយុ ២៧ ឆ្នាំ មានទីលំនៅភូមិស្រែអំបិល ឃុំស្រែអំបិលមានមុខរបរអ្ន កបើកបរថយន្តស្ទួច ត្រូវបានខាងធនាគារ អេស៊ីលីដា ជួលឲ្យមកស្ទួចផ្លាកសញ្ញារូបហង្សចេញ ដោយមិនបាន ប្រយ័ត្នដងសន្ទូចរថយន្តបានប៉ះខ្សែកាបបណ្តាលឲ្យឆក់ររបួសធ្ងន់ ហើយបានបញ្ចូនទៅកាន់មន្ទីរពេទ្យបង្អែក ស្រុកស្រែអំបិល ក៏ស្លាប់នៅទីនោះ។

 

 

 

ក្រោយកើតហេតុកម្លាំងជំនាញបានចុះត្រួតពិនិត្យ សាកសពហើយបានធ្វើលិខិតប្រគល់សាកសពជូនគ្រួសារ សពធ្វើបុណ្យតាមប្រពៃណី ៕
B BB BBB BBBB

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com