ប្រវត្តិសង្ខេបនៃបុផ្ផាមួយទងក្នុងក្រុងវៀងច័ន្ទ របស់ព្រះបរមរតនកោដ្ឋ នរោត្តម​​​ សីហនុ 


ជីវប្រវត្តិ
អ្នកម្នាង ម៉ម ម៉ានីវណ្ណ ផានីវង្ស ហៅ ម៉ម លាវ ទ្រង់ប្រសូតនៅថ្ងៃទី ១៣ ខែ

មិថុនា ឆ្នាំ១៩៣៤ ក្នុងត្រកូលកសិករនៃក្រុងវៀងច័ន្ទ ដែលមានតែមាតាប៉ុណ្ណោះ។  អ្នកម្នាង ទ្រង់សោយព្រះវិលាល័យអំឡុងឆ្នាំ១៩៧៥ នៅពេលខែ្មរក្រហមឡើងកាន់អំណាច។

 

ស្នេហា និងរាជាភិសេក
នៅពេលព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ទ្រង់បានបំពេញទស្សនកិច្ច នៅទីក្រុងវៀងច័ន្ទ នាឆ្នាំ១៩៤៩ ជាមួយនិងព្រះមាតុឆ្ឆារបស់ទ្រង់  គឺព្រះអង្គម្ចាស់ក្សត្រីយ៍ នរោត្តម រស្មីសុផាណា និងម្ចាស់ក្សត្រីយ៍ នរោត្តម មុំកេតកញ្ញា ព្រមទាំងមិត្តភក្តិជាជនជាតិបារាំងជាច្រើនទៀត។

 

ព្រះបរមរតនកោដ្ឋទ្រង់បានសារភាពថា ទ្រង់បានបាក់ចិត្តស្រឡាញ់សិស្សនារីដ៏ស្អាតផូរ ផង់ម្នាក់ អាយុ១៥ ឆ្នាំ ឈ្មោះ ម៉ានីវណ្ណ ផានីវង្ស ក្នុងពេលទតការប្រគុំតន្រ្តី សម្តែងដោយក្រុមយុវតីនៃក្រុងវៀងច័ន្ទថ្វាយដល់ព្រះអង្គ។

 

សូរសំនៀង និងកាយវិការយ៉ាងល្អឯកនៃយុវតី ផានីវង្ស បង្ហាញពីភាពទន់ភ្លន់ស្មោះសរបរិសុទ្ធ ហើយមិនមានឥរិយាបទម្ញិកម្ញ៉ក់ទាល់តែសោះ។

 

ផានីវង្ស ជាបុផ្ផាដែលស្រស់ស្អាតជាងគេក្នុង ចំណោមផ្កានៃក្រុងវៀច័ន្ទ ដោយហេតុនោះហើយទើប ទ្រង់បានចងភ្ជាប់ទំនាក់ទំនងជាមួយយុវតីលាវ ដើមកំណើតកសិករម្នាក់នេះ។ ព្រះរាជពិធីអភិសេករបស់ទ្រង់ជាមួយ ផានីវង្ស បានរៀបចំនៅទីក្រុងវៀងច័ន្ទ ដោយមានព្រះមាតុឆ្ឆា នរោត្តម រស្មីសុផាណា រួមជាមួយនិងម្តាយរបស់យុវតី ផានីវង្ស ជា «អាពាហ៍ពិពាហ៍បែបនិមិត្តរូប» តែប៉ុណ្ណោះ។ 

 

ក្រោយពីបានរៀបអភិសេករួចហើយទ្រង់បាននាំអ្នកម្នាង ផានីវង្ស មកកាន់ក្រុងភ្នំពេញ ដើម្បី ចូលថ្វាយបង្គំគាល់ព្រះមាតាព្រះបិតារបស់ព្រះអង្គ សម្តេចព្រះ នរោត្តម សីហនុ និង អ្នកម្នាងបានគង់នៅជាមួយគ្នា ចាប់ពីឆ្នាំ១៩៤៩ ដល់ឆ្នាំ១៩៥២។ នៅឆ្នាំ១៩៧០ អ្នកម្នាងក៏បានសោយវិលាល័យ ដោយសាររបបខ្មែរក្រហម

 

ចំណងសេ្នហា
ក្រោយពីបានរៀបអភិសេកជាមួយអ្នកម្នាង ផានីវង្ស រួចមក សម្តេចព្រះ នរោត្តម សីហនុ និងអ្នកម្នាងបានរួមរស់ជាមួយគ្នា និងទទួលបានបុត្រីព្រះអង្គ ព្រះអង្គ គឺព្រះអង្គម្ចាស់ក្សត្រីយ៍ នរោត្តម សុជាតា សុផាវត្ថិយា។ ទ្រង់ និងព្រះស្វាមី បានសុគតដោយសារខែ្មរក្រហម សម្លាប់ ក្នុងការចាប់ខ្លួនជាមួយព្រះអង្គម្ចាស់ ស៊ីសុវត្ថិ សិរិមតៈ នៅរាជធានីភ្នំពេញ ឆ្នាំ១៩៧៥

 

Normal
0

false
false
false

EN-US
JA
X-NONE

/* Style Definitions */
table.MsoNormalTable
{mso-style-name:”Table Normal”;
mso-tstyle-rowband-size:0;
mso-tstyle-colband-size:0;
mso-style-noshow:yes;
mso-style-priority:99;
mso-style-parent:””;
mso-padding-alt:0cm 5.4pt 0cm 5.4pt;
mso-para-margin:0cm;
mso-para-margin-bottom:.0001pt;
mso-pagination:widow-orphan;
font-size:12.0pt;
font-family:Cambria;
mso-ascii-font-family:Cambria;
mso-ascii-theme-font:minor-latin;
mso-hansi-font-family:Cambria;
mso-hansi-theme-font:minor-latin;}

ចំណែកព្រះបុត្រីមួយអង្គទៀត គឺព្រះអង្គម្ចាស់ក្សត្រីយ៍ នរោត្តម អរុណរស្មី ក្រោយមកទទួលគោរមងារជា សម្តេចរាជបុត្រី ព្រះអនុជ នរោត្តម អរុណរស្មី ហើយទ្រង់គង់មានព្រះជន្មរហូតមកដល់សព្វថ្ងៃនេះ

ម៉ម លាវ
Akrun Raksmey

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com