ប្រជាជនខេត្តកោះកុងទទួលបានសិទ្ធិ​ការពារ​ ប្រើប្រាស់​ និង​គ្រប់​គ្រង​ធនធាន​ធម្មជាតិ​កាន់តែទូលំទូលាយ

កោះកុង ៖ នៅថ្ងៃនេះ លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថានបានអញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងរវាងអគ្គនាយកដ្ឋានសហគមន៍មូលដ្ឋាន និងសហគមន៍តំបន់ការពារធម្មជាតិចំនួនបួននៅក្នុងខេត្តកោះកុង ដើម្បីផ្តល់សិទ្ធិស្របច្បាប់ដល់សហគមន៍ ក្នុងការការពារ ប្រើប្រាស់ និងគ្រប់គ្រងធនធានធម្មជាតិ ក្នុងសហគមន៍ឲ្យស្របតាមលក្ខខណ្ឌ និងស្ថានភាពជាក់ស្ដែងរបស់សហគមន៍នីមួយៗ។

ពិធីចុះហត្ថលេខានេះ មានការចូលរួមពីលោក ប៊ុន លើត អភិបាលខេត្តកោះកុង និងតំណាងមកពីធនាគារអភិវឌ្ឍន៍អាស៊ី មន្ទីរពាក់ព័ន្ធជុំវិញខេត្ត ឧទ្យានុរក្ស មន្ត្រីអង្គការមិនមែនរដ្ឋាភិបាល រដ្ឋបាលមូលដ្ឋាន សហគមន៍តំបន់ការពារធម្មជាតិ លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្ស សរុបទាំងអស់ចាង២៣០នាក់។

តាមរយៈកិច្ចព្រមព្រៀងនេះសហគមន៍នឹងទទួលបាននូវភាពជាម្ចាស់ សិទ្ធិសម្រេច និងចាត់វិធានការ ស្របតាមលក្ខន្តិកៈសហគមន៍ ក៏ដូចជាសិទ្ធិចូលរួមទប់ស្កាត់បទល្មើសនានានៅក្នុងសហគមន៍របស់ពួកគេ។

លោករដ្ឋមន្រ្តីបានសម្ដែងនូវការគាំទ្រ និងលើកទឹកចិត្តឱ្យប្រជាសហគមន៍យកចិត្តទុកដាក់លើការងារចិញ្ចឹមសត្វ ក៏ដូចជាសិក្សាបន្ថែមអំពីមុខជំនាញវិជ្ជាជីវៈ ដើម្បីបង្កើនជីវភាពរស់នៅរបស់ពួកគេ៕

Say Sam Al-Bun Loeut Say Sam Al-Bun Loeut1 Say Sam Al-Bun Loeut2

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com