បឹងកេតកំពុងស្ថិតនៅប្រទេសម៉ាឡេស៊ីសម្រាប់ការប្រកួត AFC Cup

ម៉ាឡេស៊ីៈ ក្រុមកីឡាករក្រុមគ្រូបង្វឹកនឹងថ្នាក់ដឹកនាំទាំងអស់បានធ្វើដំណើរមកដល់រដ្ឋ JOHOR នៃប្រទេសម៉ាឡេស៊ីហើយ ដើម្បីត្រៀមប្រកួតទល់នឹងក្រុម Johor Daru Ta’Zim នៅថ្ងៃទី២១ ខាងមុខនេះក្នុងការប្រកួតវគ្គជម្រុះពូល F ពានរង្វាន់​ AFC CUP 2017។
 

បឹងកេតបានក្លាយជាក្លិបបាល់ទាត់ទី១របស់កម្ពុជាក្នុងប្រវត្តិសាស្ត្របាល់ទាត់ដែលបានឡើងដល់វគ្គ ចែកពូលការប្រកួតកីឡាបាល់ទាត់ពានរង្វាន់លំដាប់ទី២ប្រចាំទ្វីបអាស៊ី (AFC Cup) បន្ទាប់ពីបានយក ឈ្នះក្រុមឡាវ Lao Toyta ២ទល់នឹង១ទាំងពីរជើង។

 

បឹងកេតស្ថិតក្នុងពូល F ជាមួយ Johor Daru Ta’Zim, Magwe​ របស់ភូមាន និង Global របស់ហ្វីលីពីន៕

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com