ព្រះខ័នរាជស្វាយរៀងត្រៀមរួចរាល់សម្រាប់ជួបគីរីវង្សសុខសែនជ័យល្ងាចនេះ

ស្វាយរៀង:​ ថ្ងៃបើកការប្រកួតលីហ្គកំពូលកម្ពុជា (Cambodia Metfone League) នៅសប្តាហ៍ទី១នេះ ក្លិបព្រះខ័នរាជស្វាយរៀងបើកកីឡដ្ឋានស្វាយរៀងរបស់ខ្លួនស្វាគមន៍ក្រុមដែលទើបឡើងមកពី ក្របខណ្ឌលីហ្គទី២ គីរីវង្សសុខសែនជ័យនៅម៉ោង ៦និង០០នាទីល្ងាច។
 

ចំពោះមុខក្លិបនេះបានត្រៀមលក្ខណៈរួចរាល់ហើយដើម្បីចាប់ផ្តើមអោយបានល្អថ្ងៃដំបូងនៃការប្រកួត នេះ ខណៈក្លិបរួមកីឡដ្ឋានអគ្គិសនីកម្ពុជា (EDC) ចាញ់ក្នុងដី ១ទល់នឹង៤ ដោយថ្វីជើងណាហ្កាវើល។

 គ្រូបង្វឹកព្រះខ័នរាជ លោក សំ វ៉ាន់ដេត បានលើកឡើងថាគីរីវង្សរៀបចំខ្លួនបានល្អ។ គីរីវង្សបានចំណយពេលមួយឆ្នាំដើម្បីបង្កើតពានមួយ ប្រមូលធនធានកីឡាករដើម្បីឡើង មកលេងក្នុង លីហ្គលំដាប់កំពូលនេះ។

 សូមអញ្ជើញអ្នកគាំទ្រក្លិបបាល់ទាត់ទាំងពីរពិសេសអ្នកគាំទ្រម្ចាស់ផ្ទះព្រះខ័នរាជស្វាយរៀង ចូលរូមទស្សនាអោយបានច្រើននៅម៉ោង៦ល្ងាចនេះ។

 ពីរប្រកួតទៀតដែរសម្រាប់ថ្ងៃនេះនៅស្តាតចាស់អាស៊ីអឺរ៉ុបទទួលភ្នំពេញក្រោននៅម៉ោង៣និង០០នាទី រសៀល។ 

ចំនែកវ៉េស្ទឺនភ្នំពេញ ទទួលអគ្គស្នងការដ្ឋាននគរបាលជាតិ ម៉ោង៣និង០០នាទីរសៀល៕

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com