ប្រណាំងម៉ូតូហោះអន្តរជាតិ TOP1 ដំណើរការនៅរសៀលថ្ងៃនេះ

 ភ្នំពេញៈ ការប្រកួតប្រណាំងម៉ូតូលំដាប់អន្តរជាតិ SUPERCROSSឆ្នាំ២០១៧ដែលរៀបចំដោយក្រុមហ៊ុនប្រេងម៉ាស៊ីនTOP1 នឹងដំណើរការប្រកួតជាផ្លូវការនៅថ្ងៃនេះហើយ នៅទីលានប្រណាំងម៉ូតូ នៅក្នុងសង្កាត់ព្រែកលៀប រាជធានីភ្នំពេញ។
 លោក ឡៅលីហុក អគ្គនាយកប្រេងម៉ាស៊ីន TOP1 បានអោយដឹងថា ព្រឹត្តិការប្រកួតប្រណាំងម៉ូតូអន្តរជាតិSUPERCROSSឆ្នាំ២០១៧គឺបានរៀបចំការប្រកួតទៅតាមលក្ខណៈស្តង់ដាអន្តរជាតិ ដោយមានការចូលរួមសហការពីសហព័ន្ធយានយន្តកម្ពុជា និងសហព័ន្ធយានយន្តរបស់ថៃ។ដោយបញ្ជាក់ទៀតថា សម្រាប់ព្រឹត្តិការប្រណាំងនៅក្នុងឆ្នាំនេះ មានកីឡាករចូលរួមប្រកួតច្រើនជាងបណ្តាឆ្នាំមុនៗ ក្នុងនោះក៍មានកីឡាករអន្តរជាតិជាតិច្រើនដែរ ដោយមកពី ប្រទេសបារាំង អូស្ត្រាលី ថៃ ភីលីពីន វៀតណាម និងម៉ាឡេស៊ី ។

ការប្រកួតនេះចាប់ផ្តើមពីម៉ោង ១និង៣០នាទីរសៀលតទៅ។

 ចំនែកដៃគួផ្សាយផ្ទាល់ព្រឹត្តិការណ៍នេះគឺទូរទស្សន៍ ETV។ សូមអញ្ជើញចូលរូមទស្សនា និងទស្សនា អោយបានច្រើនកុះករ៕

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com