សម្តេចតេជោ អំពាវនាវប្រជាជនហាត់កីឡាយ៉ាងតិចមួយមុខដើម្បីសុខភាពផ្ទាល់ខ្លួន

ភ្នំពេញៈ យោង Facebook របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជា សម្តេចបានអំពាវនាវប្រជាជន ពិសេសយុវជនហាត់កីឡាយ៉ាងតិច មួយ មុខដើម្បីសុខភាពផ្ទាល់ខ្លួន។ ខាងក្រោមនេះជាខ្លឹមសារទាំងស្រុងដែល Swiftnews ដកចេញពី ហ្វេសប៊ុកសម្តេចតេជោនាយករដ្ឋមន្ត្រីៈ
មិនឱយឱកាស់កន្លងផុតទេនៅថ្ងៃសំរាកនេះ។បាល់ទះ បាល់ទាត់បោះប៊ូលដែលជាកីឡាធ្លាប់លេង

កាលពីក្មេងមិនអាចលេងបានទៀតទេ នៅសល់តែកីឡាវាយកូនគោលនេះហើយដែលស្របជាមួយកម្លាំងខ្ញុំ។

កីឡានេះមិនទាមទារការប្រើកម្លាំងច្រើនពេកទេ ប៉ុន្តែទាមទារនូវការគិតខាងបច្ចេកទេសច្រើនជាងខ្យល់ពីមុខខ្យល់ពីក្រោយពីឆ្វេងឬពីស្តាំ សំណើមក្នុងអាកាស់ស្ថានភាពដី ស្មើ ទួល ទំនាប ទឹកដើមឈើ រណ្តៅខ្សាច់។ល។ ត្រូវយកមកគិតបញ្ចូលគ្នាទាំងអស់ទើបវាយត្រូវគោលដៅ បើប្រៀបធៀបដូចនាយទាហ៊ានកាំភ្លើងធំមួយនាក់ដែរ។នាឡិកាដែលខ្ញុំកំពុងពាក់នេះ ជាប្រភេទនាឡិកាដែលភ្ជាប់ពីផ្កាយរណបមកទីលានវាយកូនគោលតាមឡូនីមួយៗដើម្បីវាស់ចម្ងាយ។នាឡិកានេះ អាចវាស់បាននៅគ្រប់តារ៉ាងកូនគោលនៅកម្ពុជា និងក្នុងពិភពលោកបានព្រោះក្រុមហ៊ុន នាឡិកាបានបញ្ចូលកម្មវិធីគ្រប់តារ៉ាងកូនគោលដែលបានជួលផ្កាយរណបរួចហើយ។ ខ្ញុំកំពុងគិតថាតើពេលខ្ញុំមិនអាចលេងកូនគោលបានទៀតតើខ្ញុំនៅសល់អ្វីសំរាប់កំសាន្តនោះគឺអុកដែលខ្ញុំចេះលេងតាំងពីអាយុ១៤ឆ្នាំ។ ខ្ញុំបានអំពាវនាវប្រជាជនពិសេសយុវជនហាត់កីឡាយ៉ាងតិចមួយដើម្បីសុខភាពផ្ទាល់ខ្លួនផងនិងលើកស្ទួយវិស័យកីឡារបស់ជាតិយើងផង។ចាប់យកកីឡានិងដើរឲឆ្ងាយពីគ្រឿងញៀន ល្បែងសុីសងនិងអំពើពាលាអាវាស៉ែគ្រប់ប្រភេទ៕

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com