ថៃចាប់ខ្លួនខ្មែរប្រាំមួយនាក់ ពីបទលួចកាប់ឈើក្រញូង ក្នុងឧទ្យានរបស់ថៃ

ភ្នំពេញ ៖ អាជ្ញាធរថៃនៅក្នុងខេត្តប្រាចីនបូរី ថ្ងៃនេះបានស្ទាក់ចាប់ខ្លួនជនជាតិខ្មែរប្រាំមួយនាក់ និងរឹបអូសបានឈើក្រញូងជាច្រើនដុំ ខណៈពួកគេកំពុងលួចកាប់នៅក្នុងទឹកដីថៃ ដោយខុសច្បាប់។

ឈើដែលខ្មែរ រួមនឹងជនជាតិបួននាក់ទៀត ចូលកាប់នេះ ស្ថិតនៅក្នុងឧទ្យានជាតិថាប់ឡាន ស្រុកណាឌី ខេត្តប្រាចីនបូរី ដែលស្ថិតនៅជាប់នឹងខេត្តស្រះកែវរបស់ថៃ និងខេត្តបន្ទាយមានជ័យរបស់កម្ពុជា ដោយរឹបអូសបានឈើ៦៩ដុំ អាវុធខ្លីពីរដើម និងរថយន្តមួយគ្រឿង។

ជនជាតិខ្មែរទាំងមួយនាក់ និងជនជាតិថៃបួននាក់នេះ ត្រូវបានតុលាការថៃចោទប្រកាន់ និងឃុំខ្លួនក្នុងពន្ធនាគារថៃ។

លោក ប៊ុន សុខវិបុល អគ្គកុងស៊ុលកម្ពុជាប្រចាំខេត្តស្រះកែវ  ប្រទេសថៃ មិនអាចទាក់ទងទេ៕Rosewood 1 Rosewood

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com