លីហ្គកំពូលកម្ពុជាបើកការប្រកួតស្អែកនេះហើយ

ភ្នំពេញៈ ការប្រកួតកីឡាបាល់ទាត់លំដាប់កំពូលរបស់កម្ពុជា (Metfone Cambodia League )រដូវកាល២០១៧ ​​​​​​​​​​​​​​​​​​​​​​​​​​​​នឹងដំណើរការប្រកួតចាប់ពីស្អែកនេះហើយ ដោយមានប្រាំប្រកួត ខណៈការ ប្រកួតរបស់បឹងកេតហើយនិងក្រសួងការពារជាតិត្រូវដូរទៅប្រកួតនៅថ្ងៃទី០១ ខែមីនា​ វិញ។

 លីហ្គកំពូលកម្ពុជាឆ្នាំនេះមាន១២ក្រុមចូលរូមប្រកួតប្រជែងណ្តើមជើងឯក ពីថ្ងៃទី១៨ ខែកុម្ភៈ និងបញ្ចប់នៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៧ ខាងមុខ។ ព្រឹត្តិការណ៍នេះក្រុមនីមួយៗត្រូវជួបគ្នាពីរដងក្នុងដី និងក្រៅដី។ បូកទាំងការប្រកួត Play-off សរុបការប្រកួតទាំងអស់មានចំនួន ១៣៥ប្រកួត លេងនៅលើ ទីលានចំនួនប្រាំពីរ ដូចជាពហុកីឡដ្ឋានជាតិ (ទឹកដីរបស់ បឹងកេត និងណាហ្កាវើល) ស្តាតចាស់ (ទឹកដីរបស់ក្រសួងការពារជាតិ អគ្គស្នងការដ្ឋាននរគបាលជាតិ អាស៊ីអឺរ៉ុន និងស៊ីម៉ាក់) RSN (ទឹកដី របស់ភ្នំពេញក្រោន) វ៉េស្ទើន (ទឹកដីរបស់ក្លិប វ៉េស្ទើនភ្នំពេញ) កីឡដ្ឋានស្វាយរៀង (ទឹកដីរបស់ ព្រះខ័នរាជស្វាយរៀង និងអគ្គិសនីកម្ពុជា) កីឡដ្ឋានតាកែវ (ទឹកដីរបស់ក្លិបគីរីវង្សសុខសែនជ័យ)​ និងកីឡដ្ឋានខេត្តសៀមរាប (ទឹកដីរបស់ក្លិប ខាំបូឌាថៃហ្គ័រ)។

 ការប្រកួតថ្ងៃទី១៨​ខែកុម្ភៈនេះ អគ្គិសនីកម្ពុជា ទទួលក្រុមណាហ្កាវើល នៅខេត្តស្វាយរៀង វេលាម៉ោង ៦ល្ងាច។ ឯ ខាំបូឌាថៃហ្គ័រត្រូវជួបស៊ីម៉ាក់ នៅកីឡដ្ឋានខេត្តសៀមរាប ម៉ោង៣និង០០នាទីរសៀល។ ចំនែកការប្រកួតថ្ងៃទី១៩ ខែកុម្ភៈ មានបីប្រកួតគឺព្រះខ័នរាជស្វាយរៀង ទទួលគីរីវង្សសុខសែនជ័យនៅទឹកដីស្វាយរៀងម៉ោង ៦និង០០នាទីល្ងាច។ អាស៊ីអឺរ៉ុបជួប ភ្នំពេញក្រោនម៉ោង៣និង០០នាទីរសៀល នៅស្តាតចាស់ ខណៈវ៉េស្ទើន ទទួលក្រុមអគ្គស្នងការនគរបាលជាតិ វេលាម៉ោង៣និង០០នាទីរសៀល នៅកីឡដ្ឋានវ៉េស្ទើន។

កុំភ្លេចចូលរូមទស្សនាអោយបានច្រើនគាំទ្របាល់ទាត់ជាតិ៕

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com