ស្រ្តីនិងកុមារ​៨នាក់ស្លាប់ក្នុងការវាយប្រហារតាម​អាកាស​យេម៉ែន​

យេម៉ែន ៖ ស្រ្តីនិងកុមារយ៉ាងតិច ៨ នាក់បានបាត់បង់ជីវិតក្នុងការវាយប្រហារតាមផ្លូវអាកាសរបស់កងកម្លាំងចម្រុះដែលដឹកនាំដោយប្រទេសអារ៉ាប៊ីសាអូឌីតទៅលើតំបន់ដែលគ្រប់គ្រងដោយក្រុមឧទ្ទាមហ៊ូទី (Houthi) ដែលស្ថិតនៅក្បែរទីក្រុងសាណា (Sanaa) ប្រទេសយេមែន កាលពីថ្ងៃព្រហស្បតិ៍ ។

មនុស្សចំនួន ១២ នាក់ផ្សេងទៀតបានរបួសនៅក្នុងការវាយប្រហារតាមផ្លូវអាកាសនោះ ដែលជាការវាយប្រហារច្រឡំគោលដៅទៅលើផ្ទះមួយកន្លែងដែលកំពុងរៀបចំពិធីបុណ្យសពនៅតំបន់ភាគខាងជើងទីក្រុងសាណា  ។

 
មេបញ្ជាការជាន់ខ្ពស់ក្រុមកងកម្លាំងចម្រុះបានប្រកាសភ្លាមៗបន្ទាប់ពីមានការវាយប្រហារខុសគោលដៅនេះថា ពួកគេនឹងស៊ើបអង្កេតទៅលើកំហុសដែលបណ្តាលឲ្យមានមនុស្សស្លាប់នេះ ៕

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com