តុលាការ​ហុងកុងកាត់ទោសប៉ូលិស​៧នាក់​ជាប់គុក២ឆ្នាំ​

ហុងកុង ៖  នៅថ្ងៃសុក្រនេះ តុលាការទីក្រុងហុងកុង បានចេញសេចក្តីសម្រេចកាត់ទោសប៉ូលិសហុងកុង ៧ រូបឲ្យជាប់ពន្ធនាគាររយៈពេល ២ ឆ្នាំ ពីបទបង្កឲ្យមានរបួសស្នាមទៅលើរាងកាយសកម្មជនម្នាក់ក្នុងកំលុងពេលមានការតវ៉ាប្រឆាំងមួយកាលពីឆ្នាំ ២០១៤ ។

សូមរំឭកថា អ្នកថតវីដេអូព័ត៌មានរបស់ទូរទស្សន៍មួយ បានថតជាប់វីដេអូសកម្មភាពមន្ត្រីប៉ូលិសកំពុងទាត់ធាក់ និងដាក់ខ្នោះដៃសកម្មជនម្នាក់នៅកន្លែងងងឹតក្បែរឧទ្យានមួយកន្លែង បន្ទាប់ពីមានការប៉ះទង្គិចគ្នារវាងក្រុមប៉ូលិស និងក្រុមសកម្មជនតវ៉ាប្រឆាំង ។

ចៅក្រមតុលាការសាលាដំបូងម្នាក់ដែលជាអ្នកវិនិច្ឆ័យទោសក្នុងរឿងក្តីនេះបាននិយាយថា ប៉ូលិសទាំង ៧ រូបនោះបានបំផ្លាញកិត្តិយសរបស់កងកម្លាំងប៉ូលិសហុងកុងទាំងមូល ៕

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com