​ពលរដ្ឋ​អាម៉េរិក​បាតុកម្មប្រឆាំងនយោបាយអន្តោប្រវេសន៍​ដូណាល់ ត្រាំ

ភោជនីយដ្ឋាន និងអាជីវកម្មផ្សេងៗនៅទូទាំងសហរដ្ឋអាម៉េរិកបានបិទទ្វារ កាលពីថ្ងៃព្រហស្បតិ៍ ទី១៦ ខែ កុម្ភៈ ហើយបាតុកររាប់ពាន់នាក់បានចេញធ្វើការតវ៉ាតាមដងផ្លូវនៃទីក្រុងនានានៅទូទាំងប្រទេសក្នុងគោលបំណងប្រឆាំងនឹងគោលនយោបាយអន្តោប្រវេសន៍របស់ប្រធានាធិបតីសហរដ្ឋអាម៉េរិកលោក ដូណាល់ ត្រាំ (Donald Trump) ។

 

 

ក្រុមសកម្មជនបានអំពាវនាវឲ្យជនអន្តោប្រវេសន៍ស្នាក់នៅផ្ទះ ជំនួសការទៅធ្វើការ ទិញអីវ៉ាន់ និងទៅសាលារៀនដើម្បីប្រាព្ធ «ទិវាមួយដែលគ្មានជនអន្តោប្រវេសន៍» ។

 
សូមបញ្ជាក់ថា នៅទីក្រុងវ៉ាស៊ីនតោន ភោជនីយដ្ឋាន ៥០ កន្លែងបានបិទទ្វារ ។ នៅមន្ទីរបញ្ចកោនហាងលក់ម្ហូបអាហារធំៗមួយចំនួនបានបិទ បន្ទាប់ពីបុគ្គលិកចូលរួមការតវ៉ានេះ ដែលរួមមានទាំងហាងកាហ្វេ Starbucks , ហាង Taco Bell និងហាង Burger King ៕

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com