តុលាការចាប់ខ្លួនអនុប្រធានSAMSUNG

តុលាការនៅប្រទេសកូរ៉េខាងត្បូងបានសម្រេចចេញដីកាចាប់ខ្លួនអ្នកបន្តវេនគ្រប់គ្រងក្រុមហ៊ុន SAMSUNG ជាប់ចោទពីបទសូកប៉ាន់ និងករណីមួយចំនួនក្នុងរឿងអាស្រូវអំពើពុករលួយមួយចំនួននៅព្រឹកថ្ងៃសុក្រនេះ ។

លោក លី ជេ យ៉ុង អាយុ ៤៨ ឆ្នាំដែលជាអនុប្រធានក្រុមហ៊ុន SAMSUNG និងជាកូនប្រុសតែមួយគត់របស់លោក លី គុនហេ (Lee Kun hee) ជាប្រធានក្រុមហ៊ុន SAMSUNG នេះទាំងមូល ខណៈនេះត្រូវបានតុលាការក្នុងទីក្រុងសេអ៊ូលនៃប្រទេសកូរ៉េខាងត្បូងសម្រេចចេញដីកាចាប់ខ្លួនលោកហើយនៅថ្ងៃនេះ ។

គួររំឭកថា ក្រុមរដ្ឋអាជ្ញាបានចោទលោក លី ជេយ៉ុង ពីបទផ្ដល់ប្រាក់ចំនួន ៣៦ លានដុល្លារអាមេរិកដល់ប្រធានាធិបតីកូរ៉េខាងត្បូងដើម្បីទទួលបានគាំទ្រពីរដ្ឋាភិបាលក្នុងការផ្ទេរតំណែងក្រុមហ៊ុននេះទៅឲ្យរូបលោកដោយរលូន និងស្របច្បាប់ ៕

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com