មនុស្សជាង១០០នាក់ស្លាប់និងរបួសដោយសារបំផ្ទុះគ្រាប់បែកនៅអ៊ីរ៉ាក់

ក្រសួងមហាផ្ទៃប្រទេសអ៊ីរ៉ាក់បានឲ្យដឹងថា ការបំផ្ទុះគ្រាប់បែកក្នុងរថយន្តមួយគ្រឿងបានសម្លាប់មនុស្សយ៉ាងហោចណាស់ ៥១ នាក់ ហើយជាង ៦០ នាក់ទៀតបានរងរបួសនៅកន្លែងលក់រថយន្តមួយកន្លែងក្នុងទីក្រុងបាកដាដនៃប្រទេសអ៊ីរ៉ាក់កាលពីថ្ងៃព្រហស្បតិ៍ ។

ការវាយប្រហារនេះបានកើតឡើងនៅមុនពេលព្រះអាទិត្យលិចបន្តិចនៅសង្កាត់មួយដែលមានពលរដ្ឋកាន់និកាយស៊ីអ៊ីតភាគច្រើននៅភាគនិរតីនៃទីក្រុងបាកដាដ ។

ក្រោយពីមានការវាយប្រហារនេះ ក្រុមរដ្ឋអ៊ិស្លាមអះអាងទទួលខុសត្រូវចំពោះការបំផ្ទុះគ្រាប់បែកនេះ ៕

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com