មនុស្ស១១នាក់រងរបួសក្នុងគ្រោះថ្នាក់ទូកបុកគ្នានៅន័រវែស

ន័រវែស ៖ មនុស្សចំនួន ១១ នាក់ក្នុងនោះភ្ញៀវទេសចរចំនួន ១០ នាក់បានរងរបួសក្រោយពីបានប៉ើងធ្លាក់ចូលក្នុងទឹកនៅពេលទូកលឿនចំនួន ២ គ្រឿងបានបើកបុកគ្នានៅពេលជិះកម្សាន្តក្នុងសមុទ្រ នាទីក្រុងហាស្តាដភាគខាងជើងប្រទេស ។

ទូកលឿនទាំងពីរគ្រឿងដែលដឹកមនុស្សសរុបចំនួន ២៤ នាក់នេះកំពុងធ្វើដំណើរត្រលប់មកពីការកម្សាន្តវិញ ហើយក៏បានជួបគ្រោះថ្នាក់នៅពេលទូកមួយគ្រឿងក្នុងចំណោមទូកទាំងពីរនេះបានបុកទឹករលកហើយហើបពីផ្ទៃក្រឡាប់ទៅប៉ះនឹងទូកមួយគ្រឿងទៀត ។

មន្ត្រីនាំពាក្យប៉ូលិសមូលដ្ឋានបានឲ្យដឹងថា អ្នកដំណើរទាំងអស់ត្រូវបានបញ្ជូនទៅពិនិត្យសុខភាពនៅមន្ទីរពេទ្យ ហើយប៉ូលិសនឹងធ្វើការស៊ើបអង្កេតពីគ្រោះថ្នាក់នេះ ៕

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com