បំផ្ទុះគ្រាប់បែកស្លាប់៧៥នាក់និងមួយចំនួនរងរបួសនៅប៉ាគីស្ថាន

ប៉ាគីស្ថាន ៖ ក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ិស្លាមម្នាក់បានបំផ្ទុះគ្រាប់បែកអត្តឃាតនៅកន្លែងគោរពបូជាដ៏ល្បីឈ្មោះមួយកន្លែងនៅភាគខាងត្បូងនៃប្រទេសប៉ាគីស្ថានដោយបានសម្លាប់មនុស្សយ៉ាងតិច ៧៥ នាក់ ហើយនេះជាការវាយប្រហារមួយស្លាប់មនុស្សច្រើនបំផុតមិនធ្លាប់មានរយៈពេលជាង ២ ឆ្នាំមកហើយ ។

មន្ត្រីសន្តិសុខមូលដ្ឋានបានបញ្ជាក់ថា ជនបំផ្ទុះគ្រាប់បែកបានដើរចូលក្នុងសាលកន្លែងគោរពបូជាមួយកន្លែងនៅក្នុងទីក្រុងសេវ៉ាន (Sehwan) ហើយបានចុចបំផ្ទុះគ្រាប់បែកនៅពេលមនុស្សរាប់សិបនាក់កំពុងគោរពបូជា ហើយថា ក្នុងចំណោមអ្នកស្លាប់ទាំងនេះគឺមានស្ត្រីយ៉ាងតិច ២០ នាក់ និងក្មេងចំនួន ៩ នាក់ ។

ក្រុមរដ្ឋអ៊ិស្លាមបានអះអាងទទួលខុសត្រូវចំពោះការវាយប្រហារនេះ ៕

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com