ប៉ូលិសថៃព័ទ្ធចាប់ព្រះចៅអធិការវត្តទាក់ទិនឧក្រិដ្ឋកម្មនិងកេងលុយ ៤០ លានដុល្លារ

បាងកក ៖ កងកម្លាំងប៉ូលិសថៃ កាលពីថ្ងៃព្រហស្បតិ៍ បានធ្វើការវាយឆ្មក់វត្តអារាមព្រះពុទ្ធសាសនាដ៏ចម្រូងចម្រាសមួយកន្លែងដើម្បីស្វែងរកឃាត់ខ្លួនព្រះចៅអធិការវត្តទាក់ទិននឹងអំពើឧក្រិដ្ឋកម្មមួយចំនួនរួមទាំងការកិបកេងថវិកាចំនួន ៤០ លានដុល្លារអាមេរិក ។

ប្រតិបត្តិការវាយឆ្មក់នេះបានកើតឡើងក្រោយពីប៉ូលិសបានបរាជ័យជាច្រើនលើកក្នុងការឃាត់ខ្លួនព្រះចៅអធិការវត្តនាម ព្រះធម្មាជយោ (Phra Dhammajayo) ហើយគ្មានការប៉ះទង្គិចគ្នាណាមួយកើតឡើងទេគឺគ្រាន់តែកងកម្លាំងប៉ូលិសបានឃាត់អ្នកកាសែតមិនឲ្យចូលទៅកន្លែងកើតហេតុតែប៉ុណ្ណោះ ។

ក្នុងប្រតិបត្តិការនេះមន្ត្រីអាជ្ញាធរបានប្រើកងកម្លាំងប្រហែល ៣ ពាន់នាក់ដាក់ពង្រាយនៅជុំវិញបរិវេណវត្តនេះ ៕

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com