​ប្រេស៊ីល ៖ ការធ្វើកូដកម្ម​ប៉ូលិស​ឆ្លុះបញ្ចាំងពីស្ថានភាពសេដ្ឋកិច្ច​ដុនដាបរដ្ឋាភិបាល

ប្រេស៊ីល ៖ ក្រុមអ្នកវិភាគព្រឹត្តិការណ៍បច្ចុប្បន្នបាននិយាយថា ការធ្វើកូដកម្មរបស់ប៉ូលិសនៅប្រទេសប្រេស៊ីលកាលពីពេលកន្លងទៅថ្មីៗនោះបានឆ្លុះបញ្ចាំងពីស្ថានភាពសេដ្ឋកិច្ចដ៏យ៉ាប់យឺនរបស់រដ្ឋាភិបាលប្រេស៊ីល ។

 
ក្រុមអ្នកវិភាគបាននិយាយទៀតថា នាពេលនេះរដ្ឋជាច្រើននៅប្រទេសប្រេស៊ីលកំពុងតែជួបវិបត្តិសេដ្ឋកិច្ចយ៉ាងធ្ងន់ដែលនាំឲ្យរដ្ឋាភិបាលខកខានក្នុងការបើកប្រាក់ខែឲ្យទាន់ពេលវេលាជូនមន្ត្រីរាជការ រួមទាំងមន្ត្រីប៉ូលិសផង ។

 
គួររំឭកថាការតវ៉ារបស់មន្ត្រីប៉ូលិសដែលបានធ្វើឡើងមួយសប្ដាហ៍ពេញក្នុងរដ្ឋអេស្ពីរីតូ សានតូ (Espirito Santo) ប្រឆាំងនឹងប្រាក់ខែទាប និងលក្ខខណ្ឌការងារមិនល្អនោះបាននាំឲ្យមានការកើនឡើងយ៉ាងខ្លាំងនូវបទល្មើសផ្សេងៗគ្នា ៕

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com