​ថៃ ​អាម៉េរិក និងកូរ៉េខាងត្បូង ធ្វើ​សមយុទ្ធផ្លូវទឹក និងផ្លូវគោកប្រចាំឆ្នាំ​

ថៃ ៖ នៅថ្ងៃព្រហស្បតិ៍នេះ កងម៉ារីនមកពីប្រទេសថៃ សហរដ្ឋអាម៉េរិក និងកូរ៉េខាងត្បូង បានចូលរួមនៅក្នុងការហ្វឹកហាត់ការវាយប្រហារតាមជើងទឹក និងជើងគោកនៅឯមូលដ្ឋានកងទ័ពជើងទឹកប្រទេសថៃ ក្នុងកំលុងពេលសមយុទ្ធយោធាមានឈ្មោះថា «ពស់វែកមាស» លើកទី ៣៦ ។

សមយុទ្ធយោធា «ពស់វែកមាស» ត្រូវបានធ្វើឡើងជារៀងរាល់ឆ្នាំ និងមានការចូលរួមដោយកងទ័ពមកពីប្រទេសចំនួន ២៩ ក្នុងនោះមានកងទ័ពសហរដ្ឋអាម៉េរិកជាង ៣.៦០០ នាក់ ។

សមយុទ្ធនេះមានគោលដៅពង្រឹងទំនាក់ទំនងរវាងយោធានៅតាមប្រទេសក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ហើយក៏ដើម្បីផ្ដល់ឱកាសឲ្យកងទ័ពបានផ្លាស់ប្ដូរបច្ចេកទេស និងជំនាញទៅវិញទៅមក ៕

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com