ចិន ៖ អ្នកស្លាប់ដោយ​ជំងឺផ្ដាសាយបក្សីកើនដល់៧៩នាក់ ​

ប៉េកាំង ៖ អាជ្ញាធរសុខាភិបាលប្រទេសចិនបាននិយាយកាលពីថ្ងៃពុធថា ពួកគេកំពុងពង្រឹងការទប់ស្កាត់ការរីករាលដាលនៃជំងឺគ្រុនផ្តាសាយបក្សី H7N9 បន្ទាប់ពីចំនួនមនុស្សបាត់បង់ជីវិតដោយសារជំងឺនេះកើនឡើងដល់ ៧៩ នាក់ កាលពីខែមករា ។

នាយករងនៃវិទ្យាស្ថានជាតិត្រួតពិនិត្យនិងបង្ការជំងឺឆ្លងបានឲ្យដឹងថា ករណីឆ្លង H7N9 ភាគច្រើនកើតឡើងនៅក្នុងតំបន់ដីសណ្តទន្លេយាំងសេ (Yangtze) និងដីសណ្តទន្លេភើល (Pearl) ។

វីរុស H7N9 គឺជាមេរោគផ្តាសាយបក្សីមួយប្រភេទដែលត្រូវបានរកឃើញដំបូងនៅប្រទេសចិននៅក្នុងខែមីនា ឆ្នាំ ២០១៣ ។ ការរីករាលដាលនៃជំងឺបែបនេះជាធម្មតាកើតឡើងនៅក្នុងរដូវរងារ និងរដូវផ្ការីក ៕

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com