ជប៉ុន​បរិច្ចាគទូរស័ព្ទដៃចាស់ៗ​កែច្នៃ​ជាមេដាយសម្រាប់​ព្រឹត្តិការណ៍កីឡាអូឡាំពិក​ឆ្នាំ២០២០

តូក្យូ ៖ នាថ្ងៃព្រហស្បតិ៍នេះ មនុស្សជាច្រើនបានប្រមូលផ្តុំគ្នា នៅឯអគាររដ្ឋាភិបាលទីក្រុងតូក្យូ ដើម្បីបរិច្ចាគទូរស័ព្ទដៃចាស់ៗរបស់ពួកគេដែលនឹងត្រូវបានយកទៅកែច្នៃឡើងវិញទៅជាមេដាយសម្រាប់ប្រើប្រាស់ក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិកក្នុងទីក្រុងតូក្យូនៅក្នុងឆ្នាំ ២០២០ ។

 

គណៈកម្មការរៀបចំព្រឹត្តិការណ៍កីឡាអូឡាំពិក រំពឹងថាខ្លួននឹងប្រមូលបានលោហធាតុ ៨ តោនពីទូរស័ព្ទដៃហួសសម័យ និងឧបករណ៍ប្រើប្រាស់តូចៗជាច្រើនដែលទទួលបានពីការបរិច្ចាគ ។

 

កិច្ចខិតខំប្រឹងប្រែងក្នុងការប្រមែប្រមូលទូរស័ព្ទនេះគឺដើម្បីចម្រាញ់យកមាសឲ្យបាន ៤០ គីឡូក្រាម, ប្រាក់ ២.៩៣០ គីឡូក្រាម និងសំឫទ្ធិ ២.៩៩៤ គីឡូក្រាម ដើម្បីផលិតមេដាយសម្រាប់ប្រើប្រាស់ក្នុងកីឡាអូឡាំពិក ៕

 

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com