​ម៉ាឡេស៊ីបញ្ចប់ការធ្វើកោសល្យវិច័យសាកសពបងប្រុសមេដឹកនាំកូរ៉េខាងជើង

ម៉ាឡេស៊ី ៖ ប៉ូលិសម៉ាឡេស៊ីបាននិយាយនៅថ្ងៃព្រហស្បតិ៍នេះ ថា ពួកគេបានបញ្ចប់ការធ្វើកោសល្យវិច័យសាកសព លោក គីម ជុងណាម (Kim Jong-nam) ដែលជាបងប្រុសរបស់មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន (Kim Jong-un) តែទោះជាយ៉ាងណា លទ្ធផលនៃការធ្វើកោសល្យវិច័យនោះមិនទាន់ត្រូវបានចេញផ្សាយជាសាធារណៈនៅឡើយទេ ។

សូមរំឭកថា លោក គីម ជុងណាម ត្រូវបានគេបំពុលសម្លាប់នៅឯព្រលានយន្តហោះមួយកន្លែងនៅក្នុងទីក្រុងគូឡាឡាំពួ នៃប្រទេសម៉ាឡេស៊ីនៅពេលដែលលោកកំពុងរង់ចាំជើងយន្តហោះធ្វើដំណើរទៅកាន់ទីក្រុងម៉ាកាវកាលពីថ្ងៃចន្ទ ។

មានការលើកឡើងជាចំហរថា ប្រទេសកូរ៉េខាងជើង គឺជាអ្នកស្ថិតនៅពីក្រោយនៃការសម្លាប់នោះ តែមកដល់ពេលនេះពុំទាន់មានព័ស្ដុតាងបញ្ជាក់នៅឡើយទេ ៕

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com