កម្មវិធីអភិរក្សដើម្បីអភិវឌ្ឍគុនកីឡាល្បុក្កតោ បានបញ្ចប់ជាស្ថារពហើយ

ភ្នំពេញៈ កម្មវិធីអភិរក្ស ដើម្បីអភិវឌ្ឍគុនកីឡាល្បុក្កតោ បានបញ្ចប់ជាស្ថារពហើយនៅព្រឹកនេះជាមួយ នឹងការបង្ហាញសៀវភៅគុនល្បុក្កតោ ដែលបានស្រាវជ្រាវជិត១០ឆ្នាំពីសំណាក់ លោក​គ្រូតាក្រម៉ាមាស សាន គឹមស៊ាន ស្ថាបនិកគុនល្បុក្កតោដ៏ល្បីរបស់កម្ពុជា។

លោក នឹម សុវត្ថិ ប្រធានកិត្តិយសសហព័ន្ធកីឡាល្បុក្កតោកម្ពុជា​ បានលើកឡើងថា នេះជាលើកទី១ហើយ ដែលព្រឹទ្ធាចារ្យគុនល្បុក្កតោកម្ពុជារៀបចំចងក្រងសៀវភៅក្បាច់គុនល្បុក្កតោនេះឡើង ។

លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងជាប្រធានសហព័ន្ធកីឡាល្បុក្កតោកម្ពុជា បានបញ្ជាក់ដោយមោទនភាព ចំពោះការខិតខំរបស់លោកគ្រូ សាន គឹមស៊ាន ដែលលោកលះបង់គ្រប់បែបយ៉ាង ដើម្បីចងក្រងសៀវភៅនេះឡើង ។ ដោយចាក់ទុកនេះ គឺជាស្នាដៃប្រវត្តិសាស្ដ្រមួយ សម្រាប់ក្មេងៗជំនាន់ក្រោយសិក្សាស្វែងយល់បន្ដពីក្បាច់គុនរបស់បុព្វបុរសខ្មែរមួយនេះ ។

លោក សាន គឹមស៊ាន បានបញ្ជាក់ថា ក្បាច់គុនល្បុក្កតោជាង ៣,០០០ក្បាច់ ដែលត្រូវបានបោះពុម្ភត្រៀមដាក់លក់នាពេលខាងមុខនេះ៕

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com