បាតុកររាប់រយនាក់ប្រឆាំងអង្គការ OSCE

ពលរដ្ឋរាប់រយនាក់បានប្រមូលផ្ដុំគ្នាតវ៉ាក្នុងទីក្រុងដូណេតប្រឆាំងអង្គការសន្តិសុខនិងសហប្រតិបត្តិការនៅអឺរ៉ុប (OSCE) នៅភាគខាងកើតប្រទេសអ៊ុយក្រែន  ដោយរិះគន់អង្គការនេះថាធ្វើសកម្មភាពមិនត្រឹមត្រូវ។

ក្រុមអ្នកតវ៉ាខ្លះបានកាន់បដា និងស្រែកថា «សូមបញ្ឈប់សង្គ្រាម» ខណៈអ្នកខ្លះទៀតបានស្រែកចោទមន្ត្រីអង្គការនេះថាជាគាំទ្ររដ្ឋាភិបាលនៃប្រទេសអ៊ុយក្រែនដោយមិនបានជួយទប់ស្កាត់ការបង្ហូរឈាមនៅតំបន់នេះ ។

ទោះបីជាតំណាងអង្គការ OSCE នេះបានព្យាយាមស្រែកពន្យល់ប្រាប់ពីមូលហេតុដល់ក្រុមបាតុករយ៉ាងណាក៏ដោយ តែពាក្យសម្ដីមន្ត្រីតំណាងទាំងនេះរឹតតែធ្វើឲ្យក្រុមបាតុករខឹងកាន់តែខ្លាំងឡើងថែមទៀត ៕

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com