​អាម៉េរិកគំរាម​NATOថានឹង​បែកគ្នាបើមិនបង្កើន​ចំណាយ​វិស័យការពារជាតិ​

លោក ជីម ម៉ាទីស (Jim Mattis) រដ្ឋមន្ត្រីការពារជាតិអាម៉េរិក បានប្រាប់អង្គការណាតូ (NATO) ដែលជាសម្ព័ន្ធមិត្តរបស់ខ្លួនថា ពួកគេត្រូវតែចាប់ផ្ដើមបង្កើនចំណាយលើវិស័យការពារជាតិនៅចុងឆ្នាំនេះ បើមិនដូច្នេះទេរដ្ឋបាល លោក ដូណាល់ ត្រាំ (Donald Trump) នឹងលែងប្ដេជ្ញាចិត្តខ្លាំងដូចមុនសម្រាប់អង្គការណាតូ (NATO) ទៀតហើយ ។

លោក ដូណាល់ ត្រាំ ប្រធានាធិបតីអាម៉េរិក ទាមទារឲ្យសមាជិកក្នុងអង្គការណាតូ បង្កើនការចំណាយទៅលើវិស័យការពារជាតិចំនួន ២ % បន្ថែមទៀតនៃផលិតផលក្នុងស្រុកសរុបរបស់ពួកគេ ។

មកដល់ពេលនេះមានតែប្រទេស ៥ ប៉ុណ្ណោះក្នុងបណ្ដា ២៧ នៅអង្គការណាតូ ដែលអាចបំពេញតាមគោលដៅនោះបាន ៕

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com