​រញ្ជួយដី​ចំនួនពីរ​នៅឥណ្ឌូណេស៊ី​

គ្រោះរញ្ជួយដីចំនួនពីរបានកើតឡើងនៅថ្ងៃព្រហស្បតិ៍នេះ ក្នុងតំបន់មួយស្ថិតនៅខេត្តអាសេ (Aceh) ប្រទេសឥណ្ឌូណេស៊ីដែលជាតំបន់ធ្លាប់រងគ្រោះដោយសារការរញ្ជួយដីកាលពីខែធ្នូ ។ នេះបើយោងតាមភ្នាក់ងារសារព័ត៌មាន AP ។

ទីភ្នាក់ងារសង្កេតភូមិសាស្ត្រសអាមេរិកបានកំណត់ទំហំនៃការរញ្ជួយដីទាំងពីរនោះថាមានកម្រិត ៥,១ រ៉ិចទ័រ និង ៥,៦ រ៉ិចទ័រ ។

អាជ្ញាធរឥណ្ឌូណេស៊ី បានបញ្ជាក់ថា ផ្ទះពីរ ខ្នងបានដួលរលំក្នុងតំបន់ភីឌី ចាយ៉ា (Pidie Jaya) ដែលស្ថិតនៅក្បែរចំណុចកណ្តាលនៃកន្លែងរញ្ជួយដីនោះ ហើយមនុស្សយ៉ាងហោចណាស់ ប្រាំបួននាក់ បានរងរបួសនៅស្រុកទ្រីអាំងហ្គាដេង (Trianggadeng) ។

សូមរំឭកថា ការរញ្ជួយដីក្នុងតំបន់មួយនេះបានសម្លាប់មនុស្សជាង ១០០នាក់ និងបំផ្លាញអគារជាង ១១០០០ ពាន់កន្លែង កាលពីដើមខែធ្នូឆ្នាំ ២០១៦ ៕

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com