អភិបាលខេត្តកំពង់ធំ បញ្ជាអភិបាលស្រុកសន្ទុក ឲ្យរកមុខមេខ្លោង ដែលរៀបដីលក់ឲ្យក្រុមហ៊ុនចិន

ខេត្តកំពង់ធំ ៖ នៅរសៀលថ្ងៃទី១៥ខែកុម្ភះឆ្នាំ២០១៧ម្សិលមិញនេះ ឯកឧត្តម សុខលូ អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ បានដឹកនាំក្រុមការងារនិងមន្ទីរជំនាញ ចុះពិនិត្យជាក់ស្តែងជួបជាមួយប្រជាពលរដ្ឋដើម្បីរកនូវចំនុចអវិជ្ជមានខ្លះៗ ដែលបង្កឲ្យប៉ះពាល់ដល់ប្រជាពលរដ្ឋ នៅទីតាំងការដ្ឋានធ្វើផ្លូវក្រុមហ៊ុនចិន (បាវហ្វេង) នៅតំបន់នាគជ្រុំ ឃុំកកោះស្រុកសន្ទុក ខេត្តកំពង់ធំ។
ឯកឧត្តម សុខលូ អភិបាលខេត្តកំពង់ធំមានប្រសាសន៏ទៅកាន់ប្រជាពលរដ្ឋថាសូមឲ្យបងប្អូនដែលកំពុងអាស្រ័យផលនៅទីនោះ បន្តធ្វើស្រែទៀតចុះកុំមានការព្រួយបារម្ភណ៏អីចំនែកដីអាស្រ័យផលរបស់បងប្អូន គ្មានអ្នកណាហ៊ានយកឡើយ បើសិនជាបងប្អូនមិនលក់!ជាមួយគ្នានេះដែរ ឯកឧត្តម ក៏បានផ្តាំផ្ញើដល់ប្រជាពលរដ្ឋយ៉ាងទទួចថា សូមបងប្អូនកុំលក់ដីឲ្យទៅឈ្មួញក្នុងតម្លៃថោក! ទោះបីមានក្រុមឈ្មួញប្រើសំដីបំផិតបំភ័យដោយរូបភាពណាក្តី! លោកបានបន្តថា!ករណីនេះ លោកបានបញ្ជាឲ្យអភិបាលស្រុកសន្ទុក រកមេខ្លោងដែលដើរគំរាមកំហែងប្រជាពលរដ្ឋនិងមេខ្លោងរៀបដីលក់ឲ្យក្រុមហ៊ុនចិន ធ្វើឲ្យអោយប៉ះពាល់ដល់ដីស្រែពួកគាត់និងការដឹកជញ្ជូនផលដំណាំកសិកម្ម យកទៅកាន់ទីផ្សារឬលំនៅដ្ឋានពួកគាត់
ជាមួយគ្នានេះភាគីតំណាងក្រុមហ៊ុនចិន បន្ទាប់ពីមានការស្តីបន្ទោសរបស់ថ្នាក់ដឹកនាំខេត្តពី បញ្ហាបិទផ្លូវទឹកទូកការណូត ក្នុងការធ្វើចរាចរដឹកផលនេសាទនៅរដូវវស្សានិងការដឹកផលកសិកម្មរដូវប្រាំងរបស់ពលរដ្ឋ លោកក៏បានសន្យានូវចំពោះមុខអាជ្ញាធរខេត្តនិងប្រជាពលរដ្ឋថា! ក្រុមហ៊ុនរបស់លោកនឹងអនុវត្តន៏តាមការណែនាំ របស់អាជ្ញាធរខេត្តនិងសំណូមពរ របស់ប្រជាពរដ្ឋ នៅពេលធ្វើផ្លូវរួចទើបអាចដឹកសម្ភារៈចូលធ្វើស្ពានបាននិងកែសម្រួលពង្រឹងផ្លូវ សាជាថ្មីម្តងទៀត ដែលអាចបង្កលក្ខណៈងាយស្រួលដល់អ្នកដំណើនៅស្រុកភូមិតំបន់នោះ។
ទន្ទឹមគ្នានេះប្រជាពលរដ្ឋបានសម្តែងការសាទរចំពោះឯកឧត្តមអភិបាលខេត្តដែលបានយកចិត្តទុកដាក់និងគិតគូរដោះស្រាយពីផលប៉ះពាល់ចុះផ្ទាល់ដល់កន្លែងដែលគាត់មានបញ្ហា។ យោងតាមព័ត៍មានពីកម្លាំងប្រដាប់អាវុធនៅក្នុងស្រុកសន្ទុកបានបង្ហើបឲ្យដឹងថា! មេខ្លោងធំ ដែលជាអ្នករៀបដីរដ្ឋលក់ឲ្យក្រុមហ៊ុនចិននេះ ឈ្មោះ អ៊ឹមឆន ជាអភិបាលរង ស្រុកសន្ទុក និងបក្សពួក១ចំនួនទៀត ដែលតែងតែលួចធ្វើសកម្មភាព រៀបចំឯកសារយកដីរដ្ឋលក់ឲ្យឈ្មួញ៕

IMG_2318 IMG_2319 IMG_2320 IMG_2321

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com