កាំភ្លើងធំ Arsenal បរាជ័យក្រោមថ្វីជើង Bayern Munich ១ទល់នឹង៥

អាឡឺម៉ង់: ក្លិបបាល់ទាត់អង់គ្លេស Arsenal ទទួលបរាជ័យយ៉ាងធ្ងន់ធ្ងរ ១ទល់នឹង៥ ក្រោមថ្វី ជើងម្ចាស់ផ្ទះ Bayern Munich វគ្គ១៦ក្រុម UEFA Champion League ជើងទី១។

ជំនួបនេះលេងបាន ១១នាទី Bayern Munich នាំមុខមុនដោយគ្រាប់បាល់កីឡាករ Arjen Robben តែ១៩នាទី បន្ទាប់ Arsenal តាមបានមួយគ្រាប់វិញ ធ្វើបានសម្រេចដោយ Alexis Sanchez ។ 

ពិតជារាត្រីដ៏អស្ចារ្យ របស់ Bayern Munich ក្នុងវគ្គទី២ អាចរកបាន៤គ្រាប់ បន្ថែមទៀត Robert Lewandowski នៅនាទីទី៥៣, Thiago Alcantara នាទីទី៥៦ ៦៣ និងគ្រាប់ចុងក្រោយដោយThomas Mueller នៅនាទី៨៨។ 

ជើងទី២ Arsenal នឹងទទួល Bayern Munich ម្តងថ្ងៃទី៨ ខែមីនា។  
យប់មិញនេះដែរ Real Madrid បានយកឈ្នះ Napoli ៣ទល់នឹង១៕

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com