អតីតខ្សែប្រយុទ្ធជម្រើសជាតិកម្ពុជា គួច សុកុម្ភៈ ១៤ឆ្នាំក្នុងអាជីពបាល់ទាត់ធ្វើអោយមានការចាប់អារម្មណ៍ខ្លាំងពីអ្នកគាំទ្រ

 ភ្នំពេញៈ ថ្ងៃនេះ កីឡាករ គួច សុកុម្ភៈ អតីតខ្សែប្រយុទ្ធជម្រើសជាតិកម្ពុជា ឈានចូលវ័យ ៣០ឆ្នាំហើយ។ ក្នុងអាជីពជាកីឡាករបាល់ទាត់ គួច សុកុម្ភៈ បានធ្វើអោយអ្នកគាំទ្របាល់ទាត់ ចាប់អារម្មណ៍ និងចង់ឃើញទម្រង់លេងរបស់កីឡាកររូបនេះ។

ក្នុងឳកាសខួបកំណើតកីឡាករយើង Swiftnews បង្ហាញជួននូវប្រវត្តិខ្លះៗ និងស្នាដៃដែល សុកុម្ភៈ សម្រេចបាន។ 

គួច សុខកុម្ភៈ កើតនៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ១៩៨៧ នៅខេត្តកំពង់ធំ ព្រះរាជាណាចក្រកម្ពុជា។ បច្ចុប្បន្ន កីឡាករូបនេះបានរៀបអាពារហ៍ពិពារហ៍រួចហើយ។

សម្រាប់អាជីពបាល់ទាត់ គួច សុកុម្ភៈ បានចាប់ផ្តើមលេងអោយក្រុមយុវជនការពារជាតិនៅឆ្នាំ២០០៣។ ឆ្នំា២០០៥ ដល់ឆ្នំា ២០១០ ខ្សែប្រយុទ្ធរូបនេះលេងអោយអតីតក្លិប ខេមរាកីឡា។ ពីឆ្នាំ២០១០ដល់ ឆ្នាំ២០១៥ កីឡាករពាក់អាវលេខ១០រូបនេះ ផ្ទេរទៅលេងអោយក្លិបភ្នំពេញក្រោន។ ចាប់ពីឆ្នាំ២០១៥ រហូតដល់បច្ចុប្បន្ន គួច សុកុម្ភៈ បានផ្លាស់ទៅលេងអោយ ណាហ្កាវើល។

ជីវិតក្នុងក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា គួច សុកុម្ភៈ បានជាប់ជម្រើសជាតិនៅឆ្នាំ២០០៦ និងឆ្នាំបន្តបន្ទាប់។ ប៉ុន្តែមួយរយៈចុងក្រោយដោយសាររបួស កីឡាករូបនេះមិនត្រូវបានគ្រូបង្វឹក កោះហៅ។ សុកុម្ភៈ លេងអោយជម្រើសជាតិបាន ៤៣ប្រកួត រកគ្រាប់បាល់បាន ៦គ្រាប់។

 ក្នុងឆ្នាំកន្លងមកនេះ គួច សុកុម្ភៈ បានជួយអោយក្លិបខេមរាកីឡាឈ្នះពានរង្វាន់ ហ៊ុន​ សែនខាប់ ឆ្នាំ២០០៧ និងជួយអោយក្លិបនេះឡើងដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ 2006 AFC President’s Cup។ ក្រៅពីនេះជួយអោយភ្នំពេញក្រោនឈ្នះពានលីហ្គកំពូលកម្ពុជា២ពីរដងនៅឆ្នំា ២០១១ និង២០១៤ និង ជាជើងឯករង 2011 AFC President’s Cup។ លើសពីនេះ គួច សុកុម្ភៈ ខ្លួនឯងឈ្នះស្បែកជើងមាស ៣ដងក្នុងនាមអ្នកស៊ុតបញ្ចូលទីច្រើនជាងគេព្រឹត្តិការណ៍ពានរង្វាន់ ហ៊ុន សែនខាប់ ឆ្នាំ២០០៧ ២០០៩ និងឆ្នាំ២០១០៕

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com