តុលាការកាត់ឲ្យវិទ្យុអាស៊ីសេរីចាញ់ក្តីអតីតបុគ្គលិករបស់ខ្លួន ដែលត្រូវបានបញ្ឈប់ដោយខុសច្បាប់

ភ្នំពេញ ៖ សាលាដំបូងរាជាធានីភ្នំពេញ នៅរសៀលថ្ងៃនេះ បានចេញសាលក្រមសម្រេចឲ្យវិទ្យុអាស៊ីសេរី បង់ប្រាក់អតីតភាពការងារដល់អតីតបុគ្គលិករបស់ខ្លួន ដែលត្រូវបានបញ្ឈប់ពីការងារដោយខុស តាំងពីចុងឆ្នាំ២០១៥។

លោក ថាន់ ឡេង ចៅក្រមជំនុំជម្រះ បានសម្រេចឲ្យអ្នកស្រី អ៊ុក សាវបូរី  ឈ្នះក្តី ហើយបង្គាប់ឲ្យវិទ្យុអាស៊ីសេរីបង់នូវទឹកប្រាកជាង២៦០០០ដុល្លារអាមេរិក សម្រាប់ប្រាក់អតីតភាពការងាររបស់អ្នកស្រី ដែលបានបម្រើការងារជាអ្នកយកព័ត៌មានឲ្យវិទ្យុនេះ តាំងពីឆ្នាំ១៩៩៩។

អ្នកស្រីត្រូវបានវិទ្យុនេះបញ្ឈប់ពីការងារដោយខុសច្បាប់ កាលពីថ្ងៃទី៣១ ខែកញ្ញា ឆ្នាំ២០១៥ និងពុំមានសំណង ឬប្រាក់អតីតភាពការងារអ្វីទាំងអស់ ដែលជាហេតុធ្វើឲ្យអ្នកស្រីសម្រេចដាក់ពាក្យបណ្តឹងទៅសាលាដំបូងរាជធានីភ្នំពេញតែម្តង។

នៅក្នុងសវនាការនារសៀលថ្ងៃនេះ លោកចៅក្រម ថាន់ ឡេង បានបង្គាប់ឲ្យវិទ្យុអាស៊ីសេរី ដែលជាចុងចម្លើយសងប្រាក់ចំនូន ២៦០១៩.២៣ ដុល្លារអាមេរិក សម្រាប់អតីតភាពការងាររបស់អ្នកស្រី អ៊ុក សាវបូរី  និងបង្គាប់ឲ្យយចុងចម្លើយសងសំណងការខូចខាត និងសេវាផ្លូវច្បាប់ជាប្រាក់ចំនួន២០០០ដុល្លារអាមេរិក។

អ្នកស្រី អ៊ុក សាវបូរី ធ្វើការនៅស្ថានីយ៍វិទ្យុរដ្ឋធានីភ្នំពេញ និងធ្លាប់ទទួលបានអាហារូបករណ៍ទៅសិក្សានៅប្រទេសអតីតសហភាពសូវៀត រយៈពេល៦ឆ្នាំ។ នៅពេលដែលអ្នកស្រី អ៊ុក សាវបូរី ត្រឡប់មកវិញ អ្នកស្រីក៏បានត្រឡប់ទៅធ្វើការនៅស្ថានីយ៍ទូរទស្សរដ្ឋធានីភ្នំពេញ ឬប៉ុស្ដិ៍លេខ៣ វិញ អ្នកស្រីបានធ្វើការ រហូតដល់ឆ្នាំ១៩៩១ អ្នកស្រីក៏បានទៅបម្រើការងារនៅមណ្ឌលព័តមានស្ដ្រីកម្ពុជា លើផ្នែកវីដេអូ។ បន្ទាប់មកទៀតនៅឆ្នាំ ១៩៩៨ អ្នកស្រី អ៊ុក សាវបូរី ក៏បានធ្វើការនៅវិទ្យុ អាស៊ីអាសេរី  រហូតដល់ចុងឆ្នាំ២០១៥  អ្នកស្រីក៏បានគេបញ្ឈប់ពីការងារ ហើយមកដល់ពេលបច្ចុប្បន្ននេះ អ្នក្សរីធ្វើការឲ្យទូរទស្សន៍អាស៊ីអាគេ្នយ៍។

ការចាញ់ក្តីនេះគឺមិនមែនជាករណីលើកទីមួយទេ ដែលវិទ្យុគាំទ្រហិរញ្ញវត្ថុដោយព្រឹទ្ធសភាអាមេរិកាំងមួយនេះ ធ្លាប់ចាញ់ក្តីបុគ្គលិករបស់ខ្លួន ព្រោះតែហេតុផលបញ្ឈប់ពីការងារដោយមិនគោរពច្បាប់ការងាររបស់ព្រះរាជាណាចក្រកម្ពុជា៕

OUk Saobory

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com