ខ្សែប្រយុទ្ធវ័យក្មេងរបស់Man City កីឡាករ Gabriel Jesusបាក់ឆ្អឹងប្រអប់ជើង អាចអវត្តមានពីបួនទៅ៨សប្តាហ៍

អង់គ្លេសៈ ក្លិបបាល់ទាត់ Manchester City បានបញ្ជាក់ថា ខ្សែប្រយុទ្ធ Gabriel Jesus បានបាក់ឆ្អឹងប្រអប់ជើង ក្នុងការប្រកួតថ្ងៃច័ន្ទដែលក្លិបនេះឈ្នះ ២ទល់នឹង០ ក្នុងទឹកដីកីឡដ្ឋាន Vitality របស់ក្លិប Bournemouth។

កីឡាករវ័យ១៩ឆ្នាំរូបនេះត្រូវបានសែងចេញពីទីលានបន្ទាប់ពីលេងបាន១៥នាទី បន្ទាប់ពីត្រូវ បានគេមើលឃើញថាមានអាការៈឈឺជើងខ្លាំង។

City បានលើកឡើងបន្ថែមទៀតថា ពេលនេះក្រុមវេជ្ជបណ្ឌិតកំពុងតាមដានបន្ថែមទៀតដើម្បីតាមដាន សភាពរបួសនេះ។ ចំនែកអ្នកជំនាញវេជ្ជាសាស្ត្របានអោយដឹងដែរថា របួសនេះនឹងធ្វើអោយកីឡាករ ជម្រើសជាតិប្រស៊ីលរូបនេះអវត្តមានពី ៤ទៅ៨សប្តាហ៍។

Gabriel Jesus ផ្ទេរមកលេងអោយ Man City នៅខែកុម្ភៈ លើតម្លៃខ្លួន ២៧លានផោន​ពីក្រុម Palmeiras ហើយលេងអោយ Man City បានប្រាំប្រកួតហើយ៕

  

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com