រាជរដ្ឋាភិបាលដំឡើងប្រាក់កម្រៃប្រចាំខែដល់មន្ត្រីជាប់កិច្ចសន្យាទូទាំងប្រទេស

(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃនេះបានចេញអនុក្រឹត្យសម្រេចដំឡើងកម្រៃបន្ថែមប្រចាំខែដល់មន្ត្រីជាប់កិច្ចសន្យា នៅូទាំងប្រទេសក្មុងម្នាក់ៗចំនួន១សែនរៀលទៀត បន្ថែមលើប្រាក់មានស្រាប់ ដោយគិតចាប់ពីថ្ងៃទ០១ ខែមករា ឆ្នាំ២០១៨នេះ។

យោងតាមអនុក្រឹត្យចុះថ្ងៃទី៥ ខែមករា និងចុះហត្ថលេខាដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានឲ្យដឹងថា មន្ត្រីជាប់កិច្ចសន្យានៅតាមបណ្តាក្រសួង ស្ថាប័នជាតិ និងថ្នាក់ក្រោមជាតិ ដែលទទួលបានប្រាក់កម្រៃចំនួន៥សែនរៀល នឹងកើនដល់៦សែនរៀល គិតចាប់ពីដើមឆ្នាំ២០១៨នេះទៅ៕ (ផាន់ អាណា)

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com