សមត្ថកិច្ចបង្រ្កាប់ ករណីដឹកឈើខុសច្បាប់នៅក្រុងស្វាយរៀង

ស្វាយរៀង៖ថ្ងៃ១៤ ខែកុម្ភៈ ឆ្នាំ២០១៧ម៉ោង ០៣និង១៥នាទី នៅចំណុចភូមិ/សង្កាត់គយត្របែក ក្រុងស្វាយរៀង ក្រុមមការងារចំរុះថ្នាក់ខេត្ត បានចុះបង្ក្រាបករណីដឹកឈើក្រញួងខុសច្បាប់ ១ លើក ឃាត់រថយន្តចំណុះ ៥.៥ តោន ស្លាកលេខ៦៧L-៣៧០៦ និងជនសង្ស័យ ១ នាក់ ប្រុស ឈ្មោះ ព្រាប សុឃឿន អាយុ៣៥ឆ្នាំ (អ្នកបើកបរ) បច្ចុប្បន្នបញ្ជួនមកខ័ណ្ឌរដ្ឋបាលព្រៃឈើ កំពុងវាស់វែង ។

រហូតដល់ម៉ោង ០៦,០០ ក្រុមការងារដោយមានកាសម្របសម្រួលពីព្រះរាជអាជ្ញាខេត្ត បានចុះឆែកឆេរផ្ទះឈ្មោះពេជ យី អាយុ៤១ ឆ្នាំ នៅភូមិឡ សង្កាត់ពោធិតាហោ ក្រុងស្វាយរៀង រកឃើញឈើប្រភេទ៖  ឈើលេខ១ ចំនួន ១,៧៤៧ ម៉ែត្រគូប ២-ឈើក្រញួង ៥១៧ គីឡូក្រាម  នាងនួន ១,៥១២គីឡូក្រាម  កូនក្រឡឹង ១០ ដុំ បញ្ជូនមករដ្ឋបាលព្រៃឈើចាត់ការតាមច្បាប់៕

 

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com