សម រង្ស៊ី បដិសេធតែងតាំងភរិយាជាប្រធាន CNRP ថ្មី

ប៉ារីស ៖ លោក សម រង្ស៊ី បដិសេធជាផ្លូវការ ចំពោះលិខិតក្លែង ដែលមានហត្ថលេខារបស់លោក ហើយសម្រេចតែងតាំងលោកស្រី ជូ ឡុងសូម៉ូរា ដែលជាភរិយារបស់លោក ជាប្រធានគណបក្សសង្គ្រោះជាតិថ្មីនោះ។

 

 

ក្នុងកិច្ចសម្ភាសជាមួយវីអូអេ ពីទីក្រុងប៉ារីស ប្រទេសបារាំងអតីតប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី បានធ្វើការបដិសេធជាថ្មីម្តងទៀតដោយមិនទទួលស្គាល់លើលិខិតក្លែងនៅឡើយ។

 

 

អតីតប្រធានគណបក្សសង្គ្រោះជាតិរូបនេះបានបញ្ជាក់ដូច្នេះថា «….មិនមានយុត្តិសាសន៍អ្វីច្បាស់លាស់ គឺប្រើតែល្បិច ក្លែងបន្លំ ប្រឌិតឯកសារ យកឈ្មោះខ្ញុំ យកហត្ថលេខាខ្ញុំ យកទៅបិទ យកទៅប៉ះ យកទៅកាត់ត….។ ខ្ញុំគ្មានបំណង គ្មានដែលនឹកឃើញថា យកភរិយាខ្ញុំ យកកូនខ្ញុំ មកជំនួសខ្ញុំទាល់តែសោះ។….ខ្វះអីអ្នកចេះដឹងនៅស្រុកខ្មែរ….ច្រើនណាស់។… មិនមែនមានតែគ្រួសារខ្លួននោះទេដែលគ្រាន់បើនោះ។….. ប្រជារាស្រ្តខ្មែរ១៥លាននាក់គេមិនកើតទេ? មានតែខ្លួន គ្រួសារខ្លួនហ្នឹង!?។»

 

 

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com