តុលាការកំពូល នឹងបើកសវនាការ រឿងក្តី យាយក្រពើ នាថ្ងៃទី៦ មីនា

ភ្នំពេញ ៖ តុលាការកំពូល នឹងបើកសវនការលើសំណុំរឿងដីធ្លីដ៏ចម្រូងចម្រាស់មួយ រវាង អ្នកស្រី ឈិន សុគន្ធារី ហៅ យាយក្រពើ និងសាលារាជធានីភ្នំពេញ។

 

 

តាមប្រភពព័ត៌មានច្បាស់ការដែល swiftnews ទទួលបាននារសៀលថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៧នេះបានបញ្ជាក់ថា អ្នកស្រី ឈិន សុគន្ធារី ហៅ យាយក្រពើ តុលាការកំពូល នឹងបើកសវនាការនៅថ្ងៃទី០៦ មីនា ឆ្នាំ២០១៧ ខាងមុខនេះ។

 

 

សូមរំលឹកថា អ្នកស្រី ឈិន សុគន្ធារី ហៅយាយក្រពើ ជាប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុនឡាយីម៉ិចហូលឌីងគ្រុប (LAYIMEX HOLDINGS GROUP)។ អ្នកស្រីមានរឿងក្តីចម្រូងចម្រាសពាក់ព័ន្ធនឹងដីធ្លីក្នុងទំហំដីជាង៣៤ហិកតា ដែលបានរឹបអូសជាសម្បត្តិរដ្ឋកាលពីឆ្នាំ២០១២ ក្នុងអាណត្តិអតីតអភិបាលរាជធានីភ្នំពេញ លោក កែប ជុតិមា៕

theary_610

kepchutema_305

 

 

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com