គឹម សន្តិភាព ៖ មូលហេតុរំលាយបក្ស គឺពុំមានទាក់ទងនឹងករណីលាលែងតំណែងនោះទេ!

ភ្នំពេញ ៖ បញ្ហានៅជំវិញនៃពាក្យថា រំលាយបក្សសង្គ្រោជាតិ បើរដ្ឋសភាលើកយកច្បាប់ស្តីពីគណបក្សនយោបានមកធ្វើវិសោធកម្ម ហើយប្រសិនបើលោក សម រង្ស៊ី  មិនលាលែងតំណាងជាប្រធានគណបក្សនេះទេ បក្សនេះនឹងត្រូវបានរំលាយចោល ក្រោមស្នាដៃលោក។

 

 

ឆ្លើយតបទៅនឹងបញ្ហានេះ អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក គឹម សន្តិភា បានបង្ហាញនូវទស្សនៈផ្ទាល់ខ្លួនទៅលើអត្ថបទនៃសេចក្តីស្នើវិសោធនកម្មច្បាប់ ស្តីពីគណបក្សនយោបាយ។

 

 

លោកបានបញ្ជាក់អំពីទស្សនៈផ្ទាល់ខ្លួនដូច្នេះថា ៖

 

 

១. ប្រធានបក្ស មិនត្រូវជាបុគ្គលដែលជា«ទណ្ឌិត»

 

 

២.ប្រធានបក្ស ដែលត្រូវបានផ្តន្ទាទោសដាក់ពន្ធនាគារ ត្រូវបាត់បង់តួនាទីរបស់ខ្លួនតែម្តង

 

 

៣.មូលហេតុដែលនាំឲ្យតុលាការសម្រេច ផ្អាកសកម្មភាពនយោបាយរយៈពេល៥ឆ្នាំ ឬរំលាយគណបក្ស៖

 

 

ក .ធ្វើឲ្យមានអបគមន៍ ដែលនាំឲ្យអន្តរាយដល់ឯកភាពជាតិ និងបូរណភាពទឹកដី

 

 

ខ.ធ្វើវិទ្ធង្សនាប្រឆាំងនឹងរបបប្រជាធិបតេយ្យ សេរី ពហុបក្ស និងរបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ

 

 

គ.ធ្វើឲ្យប៉ះពាល់ដល់សន្តិសុខជាតិ

 

 

ឃ.បង្កើតកងកម្លាំងប្រដាប់អាវុធ

 

 

ង.ធ្វើការញុះញង់ដែលអាចនាំឲ្យមានការបែកបាក់ជាតិ

 

 

ច.គណបក្សដែលស្ថិតនៅក្រោមចំណុះ ឬការបង្គាប់បញ្ជារបស់គណបក្សនយោបាយ ឬរបស់រដ្ឋាភិបាលបរទេស។

 

 

តាមរយៈចំណុចខាងលើ លោក គឹម សន្តិភាព បានបន្តដូច្នេះថា «យើងអាចយល់គ្រប់គ្រាន់នូវខ្លឹមសារខាងលើនេះ គឺតំណែងប្រធានបក្សនឹងត្រូវបាត់បង់ដោយស្វ័យប្រវត្តិនៅពេលប្រធានបក្សមានទោស។ មូលហេតុដែលនាំឲ្យរំលាយបក្ស គឺពុំមានទាក់ទងនឹងករណីប្រធានបក្សលាលែង ឬមិនលាលែងតំណែងនោះទេ!»៕

 

 

1 2 3 4 5 6 7 8

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com