គណៈរដ្ឋមន្រ្តី នឹងបើកកិច្ចប្រជុំពេញអង្គ នាថ្ងៃទី១៧ ខែកុម្ភៈខាងមុខ

ភ្នំពេញ ៖ គណៈរដ្ឋមន្រ្តី នឹងបើកកិច្ចប្រជុំពេញអង្គ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទីថ្ងៃសុក្រ ទី១៧ ខែកុម្ភៈ ឆ្នាំ២០១៧ នេះ វេលាម៉ោង ០៨ និង៣០នាទីព្រឹក។

 

 

អ្នកនាំពាក្យទីស្តីកាតគណៈរដ្ឋមន្រ្តី លោក ផៃ ស៊ីផាន បានសរសេរក្នុងក្នុងបណ្តាញព័ត៌មានសង្គមរបស់លោកថា កិច្ចប្រជុំពេញអង្គ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្ដេចតេជោ ហ៊ុន សែន នឹងពិភាក្សាលើរបៀបវារៈមួយចំនួនដូចជា ៖

 

 

១. គម្រោងវិនិយោគខ្សែបញ្ជូនអគ្គិសនី ២៣០ គីឡូវ៉ុល ពីស្ថានីយវារីអគ្គិសនីស្ទឹងតាតៃ មកភ្នំពេញ និងគម្រោងវិនិយោគបន្ថែមម៉ាស៊ីនផលិតអគ្គិសនីដុតធ្យូងថ្មអានុភាព១៣៥ មេហ្កាវ៉ាត់ ខេត្តព្រះសីហនុ។

 
២. បញ្ហាផ្សេងៗ៖ សំណើសុំការយល់ព្រមពីគណៈរដ្ឋមន្ត្រី ដើម្បីសុំសច្ចាប័នពីស្ថានប័ននីតិប្បញ្ញាត្តិលើ “ពិធីសារទី៣ ដើម្បីធ្វើវិសោធនកម្មកិច្ចព្រមព្រៀងពាណិជ្ជកម្មទំនិញ នៅក្រោមកិច្ចព្រមព្រៀងក្របខ័ណ្ឌស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចទូលំទូលាយ ក្នុងចំណោមរដ្ឋាភិបាល នៃប្រទេសសមាជិកសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ និងសាធារណរដ្ឋកូរ៉េ”។ ដែលនឹងប្រព្រឹត្តទៅនៅទីស្ដីការនាយករដ្ឋមន្រ្តី (វិមានសន្តិភាព)។

 

IMG_7215

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង