សម្តេចតេជោ ហ៊ុន សែន ជួបលេខាធិការក្រុមប្រឹក្សាសន្តិសុខជាតិរបស់សហព័ន្ឋរុស្ស៊ី

 

ភ្នំពេញ ៖ យោងតាមហ្វេសប៊ុកសម្តេចតេជោ ហ៊ុន សែន នាថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៧នេះ បានឲ្យដឹថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាអនុញ្ញាតឲ្យ លោក Nikolai Platonovich Patrushev លេខាធិការក្រុមប្រឹក្សាសន្តិសុខជាតិរបស់សហព័ន្ឋរុស្ស៊ី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។

ក្នុងជំនួបនាវិមានសន្តិភាព លោក Nikolai បាននាំមកនូវការផ្តាំផ្ញើសួរសុខទុក្ខពីលោកនាយករដ្ឋមន្រ្តី និង លោកប្រធានាធិបតីរុស្សី ជូនសម្តេចតេជោនាយករដ្ឋមន្រ្តី។

លោក Nikolai Platonovich Patrushev បានជម្រាបជូនសម្តេចតេជោនាយករដ្ឋមន្រ្តី អំពីដំណើរទស្សនៈកិច្ចពេលនេះ ដើម្បីពិភាក្សាការងារ និងពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរកម្ពុជា-រុស្សី។

កិច្ចប្រជុំព្រឹកមិញនេះ មានការពិភាក្សាផ្លាស់ប្តូរយោបល់អំពីបញ្ហាក្នុងតំបន់ និងបញ្ហាអន្តរជាតិ ដូចជាការប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន គ្រឿងញៀន និងបញ្ហាជនអន្តោប្រវេសន៍ខុសច្បាប់ ជាពិសេស ផ្តោតលើការប្រយុទ្ធប្រឆាំងអំពើភេរវកម្ម។

សម្តេចតេជោ បានស្នើសុំឲ្យតំណាងភាគីកម្ពុជា និងរុស្ស៊ីបន្តជួបពិភាក្សាគ្នាឲ្យបាន ញឹកញាប់ ដើម្បីរកវិធីផ្សេងៗជម្រុញការប្រយុទ្ធប្រឆាំងនឹង អំពើភេរវកម្មឲ្យកាន់តែមានប្រសិទ្ធិភាព។

សម្តេចតេជោ នាយករដ្ឋមន្ត្រី បានបញ្ជាក់អំពីការគាំទ្រក្នុងការប្រយុទ្ឋប្រឆាំងភេវរកម្ម ហើយសម្តេចតេជោ បានស្នើសុំឲ្យភាគីរុស្សីរៀបចំជាផ្លូវការនូវ «សន្និសីទអន្តរជាតិ ស្តីពីការប្រយុទ្ធប្រឆាំងអំពើភេរវកម្ម» ដើម្បីឲ្យបណ្ដាប្រទេសនានា និងសហគមអន្តរជាតិអាចចូលរួមបាន។

លោក Nikolai នឹងនាំសេចក្តីស្នើសុំនេះទៅជម្រាបជូនលោកប្រធានាធិបតីរុស្ស៊ី ដើម្បីសម្រេច។

កិច្ចប្រជុំព្រឹកមិញនេះគឺបានរឹតបន្តឹងនូវចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការល្អរវាងកម្ពុជា និងរុស្សីក្នុង បរិយាកាសស្និទស្នាលបំផុត។

សម្តេចតេជោ ហ៊ុន សែន ក៏បានផ្តាំផ្ញើសួរសុខទុក្ខលោកនាយករដ្ឋមន្រ្តី និងលោកប្រធានាធិបតីរុស្សី៕

16602930_1244579045590590_6536141560957214534_n

16681825_1244579005590594_6664748869790308876_n 16708584_1244578962257265_6263432891760521264_n 16729152_1244578948923933_4859636864902977352_n 16729423_1244578975590597_5248676416441085911_n 16729440_1244579052257256_3474995850762454928_n

 

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com