លោក ហ៊ុយ វណ្ណៈ៖ ថ្ងៃសេចក្តីស្រឡាញ់! យុវជនទាំងឡាយ…គាត់ គឺជាទ្រព្យរបស់ជាតិ…

ភ្នំពេញ ៖ ស្របពេលដែលយុវជន សិស្ស និស្សិត មួយចំនួនធំ បានកំពង់អបអរសាទរ នឹងថ្ងៃនៃសេចក្តីស្រលាញ់ ១៤ ខែកុម្ភៈ ស្ទើរទូទាំងប្រទេស ក្នុងកាលៈទេសៈនេះ ប្រធានសហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា លោក ហ៊ុយ វណ្ណៈ បានចេញនូវ«សារអប់រំ»មួយខ្លី និងមានន័យគ្រប់គ្រាន់ ចែកជូនយុវជនទាំងឡាយតាមបណ្តាញសង្គមហ្វេសប៊ុក។

 

ប្រធានសហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា បានសរសេរដូច្នេះថា «ក្នុងថ្ងៃសេចក្តីស្រឡាញ់! យុវជនទាំងឡាយ សូមមេត្តាផ្តល់សេចក្តីស្រឡាញ់ទាំងចំពោះខ្លួនឯង និងអ្នកដ៏ទៃដោយការគោរព ដោយតម្លៃ និងដោយកិត្តិយស! ទង្វើនេះ គឺរាប់ជាការស្រឡាញ់ជាតិ និងមនុស្សជាតិដ៏ធំធេងហើយ។»

 

លោកបន្តថា «កុំប្រមាថដោយយល់ខុសតាមអារម្មណ៍! អំពើប្រមាថដោយព្រហ៊ើន បើគិតក្នុងផ្លូវសីលធម៌និងផ្លូវច្បាប់ គឺជាទោស។ អ្នកនៅក្បែរយើង នៅជុំវិញយើង រួមទាំងវីរៈបុរសរបស់ជាតិផង គឺពួកគាត់មិនត្រឹមតែមានវ័យច្រើនជាងយើង មានពិសោធន៍ច្រើនជាងយើង តែទាំងអស់គ្នាគឺមាន ឧត្តមគតិ ការលះបង់ធំធេងណាស់។ គាត់ គឺជាទ្រព្យរបស់ជាតិ ហើយសូមគិតវិជ្ជមានបន្តរៀនពីចំណុចខ្លាំងរបស់គាត់ គឺប្រសើរបំផុត!។»

 

 

Untitled

 

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com