បិទការទស្សនាបរិវេណអង្គធំ២ថ្ងៃ ព្រោះចាក់បញ្ជាំងរឿង «មុនដំបូងខ្មែរក្រហមសម្លាប់ប៉ារបស់ខ្ញុំ»

ភ្នំពេញ ៖ អាជ្ញាធរជាតិអប្សរាបានចេញសេចក្តីជូនដំណឹង ស្តីពី ការបិទការទស្សនាបរិវេណអង្គធំ ចាប់ពីម៉ោង៤រសៀល ថ្ងៃទី១៨ និងថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៧ ខាងមុខ។

 

តាមសេចក្តីជនដំណឹងចុះថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៧ របស់លោ ស៊ុំ ម៉ាប់ អគ្គនាយកអាជ្ញាធរជាតិអប្សរា បានសរសេរថា ការបិទនេះ ព្រោះមានការចាក់ផ្សាយនូវខ្សែរភាពយន្តរឿង «មុនដំបូងខ្មែរក្រហមសម្លាប់ប៉ារបស់ខ្ញុំ» ដែលមានព្រះរាជវត្តមានព្រះរាជាធិបតីភាពដ៏ខ្ពស់ខ្ពស់បំផុតរបស់ព្រះករុណាជាម្ចាស់ជីវិតលើត្បូង។

 

 

photo_2017-02-14_12-52-48

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com