ជំនួយការផ្ទាល់ និងជាទីប្រឹក្សាជាន់ខ្ពស់ផ្នែកសន្តិសុខជាតិរបស់ ដូណាល់ ត្រាំ លាលែងពីតំណែង

វ៉ាស៊ីនតោន ៖  ជំនួយការផ្ទាល់ និងជាទីប្រឹក្សាជាន់ខ្ពស់ផ្នែកសន្តិសុខជាតិរបស់លោកដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិក  នៅថ្ងៃនេះ បានលាលែងពីតំណែង បន្ទាប់ពីទទួលរងការចោទប្រកាន់ថា លោកលួចទាក់ទងជាសម្ងាត់ជាមួយរុស្ស៊ី។

លោក Michael Flynn អតីតនាយឧត្តមសេនីយ៍ចូលនិវត្តន៍ ដែលទើបតែចូលកាន់តំណែងថ្មីៗនេះ បាន់ដាក់ពាក្យលាលែងពីតំណែងកំពូលនេះ ដោយលើកហេតុផលថា «ដោយសារត្រូវទទួលតួនាទីជាទីប្រឹក្សផ្នែកសន្តិសុខជាតិ ខ្ញុំបានទាក់ទងតាមទូរស័ព្ទជាច្រើនជាមួយដៃគូអន្តរជាតិ ដូចជារដ្ឋមន្ត្រី និងឯកអគ្គរដ្ឋទូត។ ការសន្ទនាតាមទូរស័ព្ទទាំងនេះ គឺដើម្បីសម្របសម្រួលការផ្ទេររតណែងអាចដំណើរការដោយរលូន  និងចាប់ផ្តើមពង្រឹងភាពជាអ្នកដឹកនាំចំបាច់រវាងលោកប្រធានាធិបតី និងក្រុមទីប្រឹក្សា ក៏ដូចជាមួយមេដឹកនាំបរទេសផងដែរ។  ការទាក់ទងតាមទូរស័ព្ទបែប គឺជាក្បួនខ្នាតការងារធម្មតា នៅក្នុងដំណាក់កាលផ្ទេរតំណែង»។
លោកបានបន្តទៀថា «ជាអកុសល ដោយសារពិធីផ្ទេរតំណែងនេះប្រញាប់ពេក ខ្ញុំរាយការណ៍ត្រួសៗជូនលោកប្រធានាធិបតី និងអំពីព័ត៌មានមិនពេញលេញដទៃទៀត នៅក្នុងការទាក់ទងតាមទូរស័ព្ទជាមួយឯកអគ្គរដ្ឋទូតរុស្ស៊ី។ ខ្ញូំសុំទោសលោកប្រធានាធិបតី និងលោកអនុប្រធានាធិបតី ហើយលោកទាំងពីរបានយោបយល់ដល់ខ្ញុំ»។

Flynn resigns

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com