ក្នុងមួយយប់នគរបាលខេត្តព្រះសីហនុ បង្ក្រាបគ្រឿងញៀន២ករណីផ្សេងៗគ្នា

ព្រះសីហនុ៖ឯកឧត្តម ឧត្តមសេនីយ៍ទោ ជួន ណារិន្ទស្នងការនគរបាលខេត្តព្រះសីហនុ បានឲ្យដឹងថា៖ នៅយប់មិញនេះសមត្ថកិច្ចនគរបាលប្រឆាំងគ្រឿងញៀនខេត្ត បានបង្ក្រាប គ្រឿងញៀន២ករណី ផ្សេងៗគ្នា ឃាត់ខ្លួន ជនសង្ស័យចំនួន២នាក់ មានជនជាតិបារាំងម្នាក់ផងដែរ។

 
ករណីទី១ នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ ២០១៧ វេលាម៉ោង ១៨និង១០នាទី នៅក្រុមទី១៧ ភូមិ៣ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ។ កម្លាំងជំនាញឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ គង់ សុខហេង ភេទប្រុស អាយុ ៣៥ឆ្នាំ ។ ដកហូតបានវត្ថុតាង ថ្នាំញៀនមេតំហ្វេតាមីន ៣កញ្ចប់តូច និងទូរស័ព្ទដៃ២ គ្រឿង ។

 

 
ករណីទី២ នៅថ្ងៃទី ១៤ ខែកុម្ភៈ ឆ្នាំ ២០១៧នេះ វេលាម៉ោង ០០និង៤០នាទី នៅផ្ទះជួលក្នុងភូមិ៣ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ។កម្លាំងជំនាញបានឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ Ha Dang Minh ភេទប្រុស ឆ្នាំកំណើត១៩៥៥ សញ្ជាតិ បារាំង មុខរបរអ្នកថតរូប កាន់លិខិតឆ្លងដែនលេខ TICZ33313 មានសុពលភាព ២៨.១១.២០២១ទិដ្ឋាការ លេខ EI 01093256 មានសុពលភាព ១៩.០១.២០១៨ ស្នាក់នៅផ្ទះជួលដូចខាងលើ ។

 

 
ដកហូតបានវត្ថុតាង ថ្នាំញៀនមេតំហ្វេតាមីនចំនួន២កញ្ចប់ (១ធំ និង១តូច), កញ្ឆាក្រៀម ៣ស្បោង (២ធំ និង១តូច) , ម៉ូតូ១គ្រឿង , ជញ្ជីងសម្រាប់ថ្លឹងថ្នាំញៀន១គ្រឿង និងលុយចំនួន ១០០.០០០ រៀល ៕

BBBBBBBBBBBBBBBB

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com