បុរស​មាន​ជម្ងឺ​ស​សៃ​ប្រសាទ​លង់ទឹក​ទន្លេបាសាក់​ស្លាប់​នៅ​ស្រុក​ស្អាង​

កណ្តាល៖បុរសម្នាក់មានជម្ងឺសសៃប្រសាទបានលង់ទឹកស្លាប់យ៉ាងអណោចអធ័ម គ្រាដែលបុរសរូបនេះចុះងូតទឹកហើយជម្ងឺរើឡើងប្រកាច់ចូលទឹកឈ្លក់ស្លាប់ បង្កឲ្យមានការភ្ញាក់ផ្អើលនៅវេលាម៉ោង១៣ និង៣០នាទី ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៧ ស្ថិតក្នុងភូមិព្រែកតាជ្រូក ឃុំព្រែកគយ ស្រុកស្អាង ។

 

 

មន្ត្រីនគរបាលស្រុកស្អាងបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ព្យេ ជឿន ភេទប្រុស អាយុ ៤០ឆ្នាំ ជនជាតិខ្មែរ ជាមនុស្សមានជម្ងឺសសៃប្រសាទប្រចាំកាយជាច្រើនឆ្នាំមកហើយ បច្ចុប្បន្នរស់នៅផ្ទះជាមួយ ឪពុកម្តាយក្នុងព្រែកតាជ្រូក ឃុំព្រែកគយ ស្រុកស្អាង ។

 

 

 

ប្រភពដដែលបានបន្តថា នៅមុនពែលកើតហេតុជនរងគ្រោះបានដើរចុះទៅងូតទឹក ទន្លេបាសាក់តែម្នាក់ឯង ។ ឃើញដូច្នេះស្ត្រីជាម្តាយបានដើរទៅហៅជនរងគ្រោះឲ្យឡើងគោកវិញ តែជនរងគ្រោះមិនស្តាប់នោះទេ ទើបស្ត្រីជាម្តាយដើរទៅហៅអ្នកជិតខាងឲ្យមកជួយចាប់ឡើង គោកវិញព្រោះខ្លាចកូណប្រុសប្រកាច់លង់ស្លាប់ ខណៈដើរទៅហៅអ្នកជិតខាងមកដល់ស្រាប់ តែបាត់កូនប្រុសមិនឃើញនៅងូតទឹក ។

 

 

 

ដោយមានការសង្ស័យស្ត្រីជាម្តាយបានឲ្យអ្នកជិតខាងចុះរាវរករហូតប្រទះឃើញសាកសពកូនប្រុសស្រង់មកលើគោកវិញ ទើបរាយការប្រាប់សមត្ថកិច្ចនគរបាលមូលដ្ឋាន ។

 

 

មន្ត្រីនគរបាលបច្ចេកទេស និងវិទ្យាសាស្ត្រស្រុកស្អាងបានបញ្ជាក់ថា ជនរងគ្រោះពិតជាស្លាប់បាត់បង់ជីវិតដោយសារលង់ទឹកប្រាកដមែន ។ បន្ទាប់ពីពិនិត្យចប់សព្វគ្រប់ សមត្ថកិច្ចបានប្រគល់សាកសពជនរងគ្រោះទៅឲ្យក្រុមគ្រួសារចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕

BBBB BBBBB

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com