«កំពូលមនុស្សស្រ្តី» មិនខ្វល់ពីអតិថិជន អង្គុយនិយាយទូរស័ព្ទ និងវាយកុំព្យូទ័រធ្វើមិនដឹង

ភ្នំពេញ ៖ បើទោះជាមានការឡោមព័ទ្ធ ពីអតិថិជនរបស់ខ្លួនក៏ដោយ ស្រ្តីម្នាក់ ដែលអ្នកតវ៉ា ថាជាម្ចាស់ក្រុមហ៊ុន ស្រីរ័ត្ន អន្តរជាតិទេសចរណ៍ អង្គុយធ្វើជាមិនដឹង មិនលឺ ហាក់ដូចជាខ្លួនកំពុងអង្គុយតែម្នាក់ឯង ក្នុងបន្ទប់មួយដ៏ស្ងាត់ជ្រងំយ៉ាងដូច្នោះដែរ។

 

 

ពិតជាកម្របានឃើញ និងមានណាស់ សម្រាប់ស្រ្តីម្នាក់នេះ ដែលមាន«ស្មារតី»ស្ថិតក្នុងកំរិតមួយខ្ពស់ ដោយមិនមានការភ័យខ្លាច គ្មានការតក់ស្លុត ឬរន្ធត់អ្វីឡើយ។ សំខាន់ស្រី្តម្នាក់នេះ នៅអាចអង្គុយធ្វើការ នឹងសន្ទាតាមទូរស័ព្ទ ជាមួយអ្នកផ្សេង ឬអតិថិជនផ្សេងទៀតរបស់ខ្លួនយ៉ាងព្រងើយ។

 

 

ជាមួយនឹងកាយវិការនឹងធឹង ការមិនតបត ការមិនរវល់ខ្វល់ជាមួយអ្នកណាម្នាក់របស់ស្រ្តីរូបនេះ បានធ្វើអោយអតិថិជនរបស់ខ្លួនដែលកំពុងមកធ្វើការតវ៉ានោះ ក្រៅពីការជេរ ការប្រមាថនូវពាក្យសំដីផ្សេងៗ អមដោយការថតបន្តផ្ទាល់តាមបណ្តាញសង្គមហ្វេសប៊ុកទៀតនោះ មិនហ៊ានធ្វើអ្វីលើស្រ្តីរូបនោះឡើយ។

 

 

តាមឃ្លីបវីដេអូនេះ ឃើញមានតិថិជនច្រើនស្ទើរតែពេញក្រុមហ៊ុន បាននឹងកំពង់ចោមរោម និងធ្វើការវាយប្រហារនូវពាក្យសំដីខ្លាំងៗ អាក្រក់ៗ ក៏ដោយ តែស្រ្តីរូបនោះ នៅតែធ្វើមិនដឹង មិនខ្វល់ ពីអ្នកណា និងមិនខ្វល់ពីអ្វីទាំងអស់ ហើយអង្គុយធ្វើការយ៉ាងព្រងើយ។

 

 

ហេតុការណ៍នេះ បានកើតឡើងនៅទីតាំងផ្ទាល់របស់ក្រុមហ៊ុន ស្រីរ័ត្ន អន្តរជាតិទេសចរណ៍ នោះតែម្តង។ តាមវីដេអូឃ្លីប ដែលបង្ហោះដោយ Minea smile កាលពីរសៀលថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៧ ឃើញថា ពិតជា«កំពូលស្រ្តី» ដែលអាចប្រឈមមុខតែម្នាក់ឯង ក្នុងស្មារតីខ្ពស់ តតាំងយ៉ាងមានប្រសិទ្ធិភាព ជាមួយអតិថិជនដែលមកតវ៉ាជាច្រើននាក់ក្នុងកំហឹងពុះកញ្ជោល៕

 

 

សូមទស្សនាសកម្មភាពតវ៉ានេះទាំងអស់គ្នា៖

 

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com