លោក គឹម សុខ ថា មិត្តលោក២នាក់ត្រូវបានឃាត់ខ្លួនយប់ម៉ិញ

ភ្នំពេញ ៖ លោក គឹម សុខបានសរសេរលើហ្វេសប៊ុករបស់លោក នាព្រឹកនេះថា មិត្តភក្តិលោកម្នាក់ គឺលោក សៀង ជិន និងអ្នកជិតស្និទ្ធម្នាក់ទៀត ត្រូវបានគេឃាត់ខ្លួនបញ្ជូនទៅអធិការដ្ឋានខណ្ឌដូនពេញតាំងពីយប់មិញ។

 

 

 

លោក គឹម សុខ សរសេរបន្តថា «ដោយគ្រាន់តែពួកគាត់បានខ្ចីឡានគេទៅដឹកជូនដំណើរខ្ញុំពីការិយាល័យការងារVOAមកផ្ទះ។ លោក សៀង ជិន គ្រាន់តែជាអ្នករកស៊ីចិញ្ចឹមឆ្នាំងតូចតាចម្នាក់ប៉ុណ្ណោះ។ គាត់មិនដែលជាប់ពាក់ព័ន្ធការងាររបស់ខ្ញុំឡើយ។ រីឯមិត្តភក្តិរបស់គាត់វិញ ខ្ញុំមិនដែលស្គាល់សោះ។ គាត់ស្គាល់មុខខ្ញុំតាមតែសារពត៌មានទេ។ គាត់គ្រាន់តែធ្វើដំណើរបានជាគ្នាជាមួយលោក សៀន ជិន។»

 

 

16708526_1048094495334017_3743789460763827958_n Untitled

 

លោក គឹម សុខ អះអាងដូច្នេះថា «គណបក្សប្រជាជនកម្ពុជាបានប្តឹងខ្ញុំរួចហើយ ហើយខ្ញុំបានបញ្ជាក់ជំហរច្បាស់ថា នៅតតាំងក្នុងរឿងក្តីនេះ គឺមិនគេចខ្លួនដាច់ខាត ហេតុអ្វីបែរជាប្រើវិធីបំពានសង្កត់អ្នកដទៃទៀតដែលគ្រាន់តែស្គាល់រាប់អានខ្ញុំ?។»

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com