ព្រឹកនេះកម្លាំងនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តតាកែវ សហការជាមួយអាជ្ញាធរយកដីកាកោះហៅតុលាការ ទៅបិទនៅមុខផ្ទះរបស់លោក គឹម សុខ

តាកែវ ៖ ដោយអនុវត្តតាមបទបញ្ជា របស់ ឯកឧត្តម ឧត្តមសេនីយ៍ទោ អ៊ុក សំណាង ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ នៅព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៧នេះ កម្លាំងនគរបាលនៃស្នងការដ្ឋាននគរបាលខេត្ត សហការជាមួយលោកមេភូមិ លោកចៅសង្កាត់ និងលោកអភិបាលរងក្រុង បានយកដីកាកោះហៅរបស់ព្រះរាជអាជ្ញា អមសាលាដំបូងរាជធានីភ្នំពេញទៅបិទនៅមុខផ្ទះរបស់លោក គឹម សុខ ស្ថិតនៅភូមិ១ សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ ។

 

 

បន្ទាប់ពីម្សិលមិញព្រះរាជអាជ្ញាបានចេញដីកាកោះហៅលោក គឹម សុខ អ្នកវិភាគមួយរូបដែលចោទគណបក្សកាន់អំណាច ជាអ្នកសម្លាប់លោកបណ្ឌិត កែម ឡី ឲ្យចូលខ្លួននៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៧ខាងមុខ វេលាម៉ោង៩៖០០នាទីព្រឹក និងបង្គាប់ឲ្យសមត្ថកិច្ចត្រួតពិនិត្យ ច្រកព្រំដែនទាំងផ្លូវគោក ផ្លូវទឹក និងផ្លូវអាកាស ហាមឃាត់ឈ្មោះ គឹម សុខ ជាជនសង្ស័យមិនឲ្យទៅក្រៅប្រទស ។

 

photo_2017-02-14_09-56-15 photo_2017-02-14_09-56-26 photo_2017-02-14_09-56-34 photo_2017-02-14_09-56-39 photo_2017-02-14_09-56-44 photo_2017-02-14_09-56-50 photo_2017-02-14_09-56-58

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com