លិខិតថ្មីមួយទៀត មន្រ្តីច្បាប់ CNRP ថា «ក្លែង»

ភ្នំពេញ ៖ ថ្ងៃមុនមានលិខិតមួយនិយាយពីផ្ទេរតំណែងប្រធានបក្ស ឲ្យទៅលោកស្រី ជូ ឡុងសូម៉ូរា(ប្រពន្ធ សម រង្ស៊ី) បន្ទាប់ពីលោក សម រង្ស៊ី បានដាក់លិខិតសុំលាលែងតំណែងពីប្រធានគណបក្សសង្គ្រោះជាតិ។

 

 

លិខិតផ្ទេរតំណែងប្រធានបក្ស CNRP ឲ្យទៅលោកស្រី ជូ ឡុងស៊ូម៉ូរា ចុះថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៧នោះត្រូវបានអ្នកនាំពាក្យគណបក្សសង្គ្រោះជាតិបានបញ្ជាក់ថាជាលិខិត«ក្លែង»។

 

 

ពេលនេះ មានលិខិតថ្មីមកទៀតហើយ ចុះថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៧  និយាយពីលោក សម រង្ស៊ី ត្រៀមនឹងទៅធ្វើប្រធានគណបក្ស សម រង្ស៊ី វិញ។ លិខិតថ្មី នេះត្រូវបានធ្វើការចែកចាយ និងផ្សព្វផ្សាយជាសាធារណៈ តាមបណ្តាញសង្គមហ្វេសប៊ុកក្នុងថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៧នេះ។

 

 

ចំពោះលិខិតថ្មីនេះ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ នៅមិនទាន់មានការបដិសេធជាផ្លូវការនៅឡើយទេ។ ប៉ុន្តែមន្រ្តីច្បាប់ជាន់ខ្ពស់នៃគណបក្សសង្គ្រោះជាតិបញ្ជាក់ថា លិខិតនេះជាលិខិតក្លែង ដូចលិខិតមុនដែរ។ លោកបន្តថា បើមើលតាមទម្រង់ និងបែបបទ នៃលិខិតក្លែងទាំងពីរ ចេញមកពីប្រភពតែមួយ។

 

photo_2017-02-13_22-44-26

 

photo_2017-02-11_22-53-38

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com