«សុនខ» បម្រើឆន្ទៈបរទេស ក្នុងឯកសណ្ឋានជា«អ្នកវិភាគឯករាជ្យ»

ភ្នំពេញ ៖ ពាក្យថា «សុនខ» ត្រូវបានរំលេចចេញពីវោហារស័ព្ទនៃការឃោសនានយោបាយរបស់មេដឹកនាំគណបក្សសង្គ្រោះជាតិ ជាពិសេសចេញពីក្រអូមមាត់ផ្ទាល់របស់លោក កឹម សុខា គឺ «សុខចិត្ត ….. មិនធ្វើសុនខបម្រើបរទេស»។

ទ្រឹស្តីបទរបស់មេដឹកនាំគណបក្សប្រឆាំងនៅកម្ពុជានេះ គឺចង់សំដៅទៅលើជនណា ក្រុមណា និងអ្នកនយោបាយណា ដែលដាក់ខ្លួនជាទាសករដាច់ថ្លៃបម្រើឆន្ទៈបរទេស ក្នុងគោលដៅបំផ្លិចបំផ្លាញសង្គមជាតិ និងភាពសុខក្សេមក្សាន្តរបស់ប្រជាជាតិកម្ពុជា។
បច្ចុប្បន្នភាពកម្ពុជាបានបង្ហាញថា បើទោះបីជាប្រជាជនខ្មែរ ក៏ដូចជាសង្គមជាតិទទួលបានសន្តិភាព ការអភិវឌ្ឍន៍ស្ថិរភាព សន្តិសុខ ក៏ប៉ុន្តែប្រទេសលោកខាងលិច ជាពិសេស សហរដ្ឋអាមេរិក នៅតែប៉ុនប៉ងព្យាយាមអូសទាញកម្ពុជាឲ្យឆ្ងាយពីសន្តិភាព ហើយវិលទៅរកអតីតកាលនៃសង្គ្រាមក្នុងទសវត្សរ៍ទី៦០ម្តងទៀត។
ដើម្បីបម្រើមហិច្ឆតានេះ សហរដ្ឋអាមេរិកបានរៀបចំយុទ្ធសាស្ត្រក្រោមពាក្យថា ចលករនៃការផ្លាស់ប្តូរ Agents for Change ដោយតម្រូវឲ្យប្រព័ន្ធផ្សព្វផ្សាយរបស់ខ្លួន ដូចជា RFA, VOA ផ្នែកខេមរៈភាសា និងប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក VOD បម្រើឲ្យនយោបាយគណបក្សសង្គ្រោះជាតិ ឯកភាពគ្នាហៅអ្នកបញ្ចេញមតិលើបរិបទសង្គមនយោបាយ ថាជាអ្នកវិភាគ ឬបណ្ឌិតវិភាគ។ល។

 

នេះ គឺជាតាក់ទិចនយោបាយក្នុងបេសកកម្មប្រឆាំងនឹងរាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយសម្តេច នាយករដ្ឋមន្ត្រី ហ៊ុន សែន ដោយប្រើវិធីពង្រាយមនុស្សជាក្រុមៗ ក្នុងទម្រង់ខុសគ្នា ដើម្បីបំភ័ន្តមហាជន តាមរយៈការបំពាក់ឯកសណ្ឋានជាអ្នកវិភាគឯករាជ្យ។
ទន្ទឹមហ្នឹងក្រុមអ្នកវិភាគឯករាជ្យ ក៏មានក្រុមអង្គការសិទ្ធិមនុស្ស ដែលមាននិន្នាការប្រឆាំងត្រូវបានបំពាក់ឯកសណ្ឋានជាអ្នកការពារសិទ្ធិមនុស្ស ហើយក្រុមមនុស្សផ្សេងៗទៀតជាសកម្មជនដីធ្លី សកម្មជនព្រំដែន សកម្មជនការពារបរិស្ថាន និងចលនាថ្ងៃច័ន្ទពណ៌ខ្មៅ។ល។

 

ដោយឡែកការបំពាក់ឯកសណ្ឋានជាអ្នកវិភាគឯករាជ្យ គឺងាយស្រួលឲ្យសាធារណៈជនច្រឡំចាត់ទុកក្រុមអ្នកបញ្ចេញមតិ អំពីបរិបទសង្គមនយោបាយថា ជាក្រុមអ្នកចេះដឹង។  ដូច្នេះហើយក្រុមនេះ ដើរតួជាកងអនុសេនាតូច ទទួលភារកិច្ចបញ្ចេញមតិនៅក្នុងកម្មវោធីវិទ្យុ RFA VOA និងឋវិទ្យិVOD ដើម្បីបកស្រាយពន្យល់បង្វក់សតិអារម្មណ៍ប្រជាពលរដ្ឋឲ្យយល់ច្រឡំថា រាជរដ្ឋាភិបាលខ្មែរផ្តាច់ការ មិនគោរពសិទ្ធិមនុស្ស បំបិទសេរីភាព រំលោភការបែងចែកអំណាចរដ្ឋ។ល។ និង។ល។
ប៉ុន្តែ ក្រុមនេះពុំមានឧត្តមគតិជាតិជាក់លាក់ ឬប្រកបដោយស្មារតីទទួលខុសត្រូវអ្វីទេ ហើយក៏គ្មានភាពអាម៉ាស់ចំពោះការបកស្រាយខុសឆ្គងរបស់ខ្លួនបន្តិចឡើយ ព្រោះវាជាភារកិច្ចបម្រើនយោបាយអាមេរិក ដោយមិនចាំបាច់ពិចារណា ក្រៅតែពីរិះគិត និយាយយ៉ាងណាឲ្យប្រជាពលរដ្ឋស្អប់រាជរដ្ឋាភិបាលខ្មែរ គឺគ្រប់គ្រាន់។
តួយ៉ាងដូចជាបរិបទនៃជម្លោះដែនអធិបតេយ្យភាពនៅឈូងសមុទ្រចិនខាងត្បូង ក៏ដូចជានយោបាយចិនតែមួយ ដែលរាជរដ្ឋាភិបាលប្រកាន់ខ្ជាប់នូវគោលការណ៍មិនលូកលាន់កិច្ចការផ្ទៃក្ទុងប្រទេសដទៃ ដោយផ្អែកលើរដ្ឋធម្មនុញ្ញកម្ពុុជា ធម្មនុញ្ញអាស៊ាន និងធម្មនុញ្ញអង្គការសហប្រជាជាតិ។

ផ្ទុយទៅវិញ ក្រុមអ្នកវិភាគដែលឈរលើគោលជំហនយោបាយអាមេរិកនិយម គឺធ្វើយ៉ាងណាប្រឆាំងនឹងប្រទេសចិនដោយពុំគិតពីផលបច្ច័យនាំឲ្យកម្ពុជាជួបគ្រោះមហន្តរាយជាថ្មីម្តងទៀត។

ពាក់ព័ន្ធនឹងនយោបាយចិនតែមួយ ដែលដំបូងរដ្ឋការក្រុងវ៉ាស៊ីនតោនថ្មីរបស់ លោក Donald J. Trump បានបង្ហាញពីភាពស្រពិចស្រពឹល ញុះឲ្យចិនខឹងសម្បារស្រាប់តែក្រុមអ្នកវិភាគឯករាជ្យរិះគន់រាជរដ្ឋាភិបាលខ្មែរ លើការប្រកាន់ជំហនយោបាយចិនតែមួយ។

ផ្ទុយទៅវិញ មិនទាន់បានប៉ុន្មានថ្ងៃផង ស្រាប់តែលោក Trump ប្រកាសបញ្ជាក់ប្រាប់ប្រធានាធិបតីចិនដោយផ្ទាល់ អំពីជំហគោរពនយោបាយចិនតែមួយ ដែលប្រៀបដូចជាការខ្វេះខួរអ្នកវិភាគឯករាជ្យ ប៉ុន្តែពួកនេះ ប្រសព្វធ្វើឆ្កួត និងមិនចេះខ្មាស់អៀនទេ ស្រេចតែចៅហ្វាយបរទេសថាម៉េច គឺធ្វើអ៊ីចឹង។

គួរឲ្យអាណិតអាសូរដែរ ស្ថានភាពនយោបាយបច្ចុប្បន្ននៅសហរដ្ឋអាមេរិក បើសម្រាប់ក្រុមអ្នកវិភាគឯករាជ្យ គឺពិតជលំបាកបន្តិចហើយ ដោយសារតែចៅហ្វាយថ្មី ខុសពីចៅហ្វាយមុនៗ។

ដូច្នេះ ក្នុងតួនាទីជា«សុនខ»បម្រើឲ្យឆន្ទៈបរទេសដែលពួកខ្លួនត្រូវស្មោះត្រង់ តើគួរបន្តធ្វើបែបណា បើម្ចាស់ថ្មីស្អប់ខ្ពើមក្រុមសុនខណា ដែលត្រុកៗដើរខាំគេឯង ហើយមិនចាំផ្ទះការពារទ្រព្យសម្បត្តិ ?៕

 

Untitled-2

 

ដោយ ៖ កណ្តុរស

 

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com