គឹម សុខ ៖ «ខ្ញុំសូមសំណូមពរសម្តេចនាយករដ្ឋមន្ត្រី….កុំបង្កការភ័យខ្លាចដល់បងប្អូនអ្នកស្រុកខ្ញុំនោះ។ សុំប៉ុនហ្នឹងបានទេ!»

ភ្នំពេញ ៖ បន្ទាប់ពីរងបណ្តឹងទៅតុលាការដោយមេធាវី គី តិច តំណាងដោយអាណត្តិ របស់សម្តេចតេជោ ហ៊ុន សែន លោក គឹម សុខ អះអាងថា លោកនឹងនៅតតាំងដល់ទីបំផុត និងក៏មិនចាកចេញពីកម្ពុជាដែរ។

 

 

ក្នុងបណ្តាញ ហ្វេសប៊ុករបស់លោក មុននេះបន្តិចបានសរសេរដូច្នេះថា «គណបក្សប្រជាជនកម្ពុជាបានប្ដឹងខ្ញុំជាផ្លូវការហើយ ហើយខ្ញុំក៏បានបញ្ជាក់ជំហរនៅតតាំងរឿងក្តីនេះតាមច្បាប់ គឺមិនរត់ទៅក្រៅដែរ។ ខ្ញុំមិននិយាយលេងទេ ច្បាស់ណាស់ទង្វើរបស់ខ្ញុំពិតស្របសម្លេងចេញពីមាត់ខ្ញុំ។»

 

 

លោក គឹម សុខ បានស្នើទៅសម្តេចតេជោ ហ៊ុន សែន ដូច្នរេះថា «ហេតុនេះ ខ្ញុំសូមសំណូមពរសម្តេចនាយករដ្ឋមន្ត្រី មេត្តាកុំដាក់កម្លាំងច្រើនពេកក្នុងឯកសណ្ឋានជាស៊ីវិល តាមអុកឡុករំខានការងាររបស់ខ្ញុំ។»

 

 

លោកបន្តថា «ជាការងាយបំផុត សម្តេចគ្រាន់តែដាក់ប៉ូលីសឯកសណ្ឋានពីរនាក់តាមដានដំណើរចេញចូលរបស់ខ្ញុំទៅ នោះគ្រប់គ្រាន់ហើយ ហើយខ្ញុំសន្យាសហការយ៉ាងត្រឹមត្រូវជាមួយពួកគាត់។»

 

 

ជាមួយនឹងការតតាំងគ្នាតាមផ្លូវច្បាប់ និងក្នុងនាមជាកូនប្រុស លោកបញ្ជាក់ដូច្នេះថា «សូមលេងល្បែងផ្លូវច្បាប់មែនទែន ដោយកុំប្រើវិធីបន្លាចរហូតមានការប្រើកម្លាំងឲ្យទៅធ្វើសកម្មភាពដល់ស្រុកកំណើតខ្ញុំ ទាំងមិនសមជាក្រុមមនុស្សចេះច្បាប់ បង្កការភ័យខ្លាចដល់បងប្អូនអ្នកស្រុកខ្ញុំនោះ។ សុំប៉ុនហ្នឹងបានទេ!។»

 

wp-1486987779295.jpg16508911_1047711538705646_2764994689703241533_n

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com