តុលាការឃាត់ខ្លួន​ស្រ្តីឈ្មោះ ហេង ​ហ្គិច​ ព្រោះ​​បង្ក​គ្រោះថ្នាក់​ចរាចរ​ឲ្យ​ប្អូន​ប្រុស​តំណាង​រាស្ត្រ​ CNRP ​​របួសធ្ងន់​ ​

ភ្នំពេញ ៖ នារសៀលថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៧នេះ អយ្យការអមសាលាដំបូងរាជធានីភ្នំពេញបានធ្វើការសាកសួរស្ត្រីឈ្មោះ ហេង ហ្គិច ហៅកែវ រតនៈ អាយុ៣៦ឆ្នាំ ពាក់ព័ន្ធករណីបង្កគ្រោះថ្នាក់ចរាចរបណ្តាលឲ្យប្អូនប្រុសលោក ដាំ សិទ្ធ តំណាងរាស្ត្រគណបក្សប្រឆាំងរបួសធ្ងន់។

 

 

លោក សៀង សុខ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចឃាត់ខ្លួនស្រ្តីឈ្មោះ ហេង ហ្គិច បន្ទាប់ពីសាកសួរ ហើយបញ្ជូនបន្តទៅកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីចាត់ការតាមច្បាប់។ ថ្ងៃទី១៤ ខែកុម្ភៈ ស្អែកនេះ តុលាការនឹងសាកសួរនាង ហេង ហ្គិច ម្តងទៀតមុនឈានដល់ការចោទប្រកាន់ជាផ្លូវការ។

 

 

គួររំលឹកថាកាលពីយប់ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៦ ប្អូនប្រុសលោក ដាំ សិទ្ធ ឈ្មោះ មាស សុវុទ្ធី អាយុ២៧ឆ្នាំ បានឈប់អង្គុយលើម៉ូតូម៉ាក ZOOMER-X ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ1FJ-5711 លើចិញ្ចើមផ្លូវលេខ៦០៨ ត្រង់ចំណុចមុខហាងសមុទ្រកំពត ក្នុងសង្កាត់បឹងកក់ ខណ្ឌទួលគោក ស្រាប់តែមានរថយន្តមួយគ្រឿងម៉ាក LEXUS-570 ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ AK-7999 បើកបរពីលិចទៅកើត ដោយបើកបញ្រ្ចាសទិសទៅបុកប្អូនប្រុស ដែលឈប់ស្ងៀម បណ្ដាលឲ្យរងរបួសធ្ងន់ ។ បន្ទាប់មក អ្នកបើករថយរថយន្តនោះ នៅប៉ងកិនមិត្តភក្តិជនរងគ្រោះដែលតាមថតស្លាកលេខរថយន្តក្រោយពេលកើតហេតុ បន្ទាប់មកជនបង្កបានបើកគេចខ្លួន។

 

 

លោក ដាំ សិទ្ធ ស្នើដល់តុលាការមេត្តាចាត់វិធានការទៅលើជនបង្កឈ្មោះ ហេង ហ្គិច ហៅ កែវ រតនៈ តាមច្បាប់ ព្រោះជននេះក៏ធ្លាប់មានជាប់ពាក់ព័ន្ធនឹងបទល្មើសនាពេលកន្លងមកផងដែរ ៕

photo_2017-02-13_19-17-37 photo_2017-02-13_19-17-52

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com